ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលេីកដំបូង​ បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧​ ដំណេីរការ​ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលផង​ និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផង

រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២០ ធ្នូ ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលេីកដំបូង​ បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧​ ដំណេីរការ​ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលផង​ និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ហៅកាត់ថា​ ក.អ.ក.​ ឬ​ CDC ត្រូវបានបង្កេីតឡេីងនៅថ្ងៃ៥​ ខែសីហា​ ឆ្នាំ១៩៩៤​ ដែលមានបេសកកម្មក្នុងការទាក់ទាញវិនិយោគមកកម្ពុជា។

ជាលទ្ធផលស្ថិតិគម្រោងវិនិយោគដែលបានអនុម័ត​ ដោយ​ ក.អ.ក.​៖
១/​ ចំនួន​ ២៦៨គម្រោង​ ឆ្នាំ២០២៣​ កេីនដល់ចំនួន​ ៤១៤គម្រោងឆ្នាំ២០២៤​ ស្មេីនឹងកេីនឡេីង​  ១៤៦គម្រោង​ = ៥៤%
២/​ ទុនវិនិយោគ​ ៤,៩២៧លានដុល្លារ​ ឆ្នាំ២០២៣​ កេីនដល់ចំនួន​ ៦,៩០០លានដុល្លារ​ ស្មេីនឹងកេីនឡេីង​ ១,៩៧៣លានដុល្លារ​ =​ ៤០%។








أحدث أقدم