ក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ "ឌ" វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិគ្រោះពិភាក្សាការងារជាមួយតំណាងធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ J Trust, ធនាគារ RHB, ធនាគារ First Commercial Bank, ធនាគារ FTB, ធនាគារ Agri-Bank, ធនាគារ SBI LY HOUR Bank, និងអ្នកឧកញ៉ាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ក្នុងគោលបំណងស្វែងរកការឯកភាពលើគោលការណ៍មួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមនៃវិស័យលំនៅឋាន និងអចលនទ្រព្យ ដែលកំពុងមាន ជាពិសេសជួយសម្រួលបន្ទុកហិរញ្ញវត្ថុ ដែលជាកាតព្វកិច្ចក្នុងការទិញ-លក់លំនៅឋាន របស់បងប្អូនប្រជាពលរដ្ឋ។—————-
#កមពុជារុងរឿង #អគគនាយកដ្ឋានលំនៅដ្ឋាន #អគគនាយកដ្ឋានសំណង់ #អគគនាយកដ្ឋានរៀបចំដែនដីនិងនគរូបនីយកម្ម #ករុមការងាររាជរដ្ឋាភិបាលវិស័យឯកជន #ករុមឌ #ឧសសាហកម្មគ្រឿងផ្គុំសំណង់ #ឧសសាហកម្មអចលនទ្រព្យ #ឧសសាហកម្មធនាគារនិងហិរញ្ញវត្ថុ #ឧសសាហកម្មប្រាក់កម្ចី #កអក#ករសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC