ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

លោក ចាន់ តារា អភិបាល នៃ គណ:អភិបាលក្រុងអរិយក្សត្រ និងជាប្រធានអនុសាខាកាកបាទ ក្រហម រួមជាមួយលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមកជូនគ្រួសារត្រូវអគ្គីភ័យដែលបានឆាបឆេះ!

(ក្រងអរិយក្សត្រ)÷ នៅព្រឹក ថ្ងៃសៅ ១៤រោច ខែ អាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ៣ ខែសីហា ឆ្នាំ២០២៤  ក្រោមព្រះអធិបតីភាពព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា ព្រះអនុគណក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រំ ព្រមទាំងមន្រ្ដីសង្ឃ  ដោយមានការនិមន្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយមកជូនគ្រួសារត្រូវអគ្គីភ័យដែលបានឆាបឆេះផ្ទះសាងសង់អំពីឈើ ដំបូល ប្រកស័ង្កសី ទំហំ ០៦ម៉ែត្រ x ០៨ ម៉ែត្រ របស់ប្រជាពលរដ្ឋ ឈ្មោះសាន សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខកសិករ និងប្រពន្ធឈ្មោះ ធឺន  ស្រីអូន អាយុ ៣១ឆ្នាំ  នៅភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល  ដោយមានការគោរពអញ្ជើញចូលរួម÷លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុងអរិយក្សត្រ លោក ចាន់ តារា អភិបាល នៃ គណ:អភិបាលក្រុងអរិយក្សត្រ និងជាប្រធានអនុសាខាកាកបាទ ក្រហមក្រុងអរិយក្សត្រ

លោក អភិបាលរងក្រុង, ប្រធានការិយាល័យ អង្គភាព និងមន្រ្តីរដ្ឋបាលក្រុងព្រះចៅអធិការ ៩វត្ត នៃក្រុងអរិយក្សត្រ លោក កែវ ច័ន្ទរ៉ា ចៅសង្កាត់ព្រែកអំពិលលោក លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ព្រែអំពិលជំនួយការសង្កាត់ព្រែកអំពិលយុវជនសង្កាត់ព្រែកអំពិលលោកនាយប៉ុស្តិ៍ និងមន្រ្តីប៉ុស្តិ៍នគរបាលសង្កាត់ព្រែកអំពិល លោក មេភូមិ អនុភូមិ ជំនួយការប្រជាការពារ ភូមិព្រែកអំពិលសរុបសមាសភាពនិមន្ត និងអញ្ជើញចូលរួម ៩៦ អង្គ នាក់។

     ការចូលរួមចំណែកពីព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា ព្រះអនុគណក្រុងអរិយក្សត្រ និងជាព្រះចៅអធិការវត្តស្វាយជ្រំ បានឧបត្ថម្ភថវិកា និងសម្ភារ:រួមមាន៖

   ឃីត        ៣កញ្ចប់ធំ

  អង្ករ        ២៥០ គីឡូក្រាមទឹកសុទ្ធ   ៤កេស

   ទឹកក្រូច   ៥កេសទឹកត្រី    ៦យួរ

   ត្រីខ       ៧យួរ អំបិល     ១កញ្ចប់

  ទឹកស៊ីអ៉ីវ ៥យួរ មីម៉ាម៉ា    ៧កេស

  ថវិការចំនួន ១,២៥០,០០០រៀល ។









أحدث أقدم