(ក្រុងអរិយក្សត្រ)÷នៅពេលព្រឹកថ្ងៃសៅរ៍ទី ០៣ខែសីហាឆ្នាំ ២០២៤
ដោយមានការផ្តាំផ្ញើរ សាកសួរសុខទុក្ខ និងពាំនាំនូវការសោកស្តាយពីសំណាក់ ឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដល់គ្រួសាររងគ្រោះដោយភ្លេីងឆេះផ្ទះ
លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិក្សត្ររួមជាមួយលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង បានជួបសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាក្រុងអរិយក្សត្រ ចែកជូនដល់គ្រួសាររងគ្រោះដោយភ្លេីងឆេះផ្ទះ ចំនួន ១គ្រួសារ ឈ្មោះ ធឺន ស្រមុំ ស្ថិតនៅភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ក្នុងនោះក៏មានការនិមន្តអញ្ជេីញចូលរួមដោយ ព្រះឃោសធម្មបណ្ឌិត លន់ សុគន្ធា ព្រះគ្រូអនុគណក្រុងអរិយក្សត្រ រួមទាំងព្រះមន្រ្តីសង្ឃនៃសាលាអនុគណក្រុង និងបាននាំយកនូវសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិការ ចូលរួមចែកជូនដល់គ្រួសាររងគ្រោះផងដែរ។