ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យផ្លូវទឹកធម្មជាតិ និងទីតាំងប្រព័ន្ធធារាសាស្ត្រមួយចំនួន នៅបណ្ដាខេត្តភាគនិរតី

នៅថ្ងៃអង្គារ ១០រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរចុះពិនិត្យស្ថានភាពផ្លូវទឹកធម្មជាតិ និងទីតាំងប្រព័ន្ធធារាសាស្ត្រមួយចំនួនដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

សូមជម្រាបថា ក្នុងដំណើរចុះបេសកកម្មពិនិត្យផ្លូវទឹកធម្មជាតិនិងប្រព័ន្ធធារាសាស្ត្រនៅតាមបណ្ដាខេត្តភាគនិរតីចាប់ពីភូមិសាស្ត្រខេត្តកណ្តាលរហូតដល់ខេត្តកែប ក៏មានការអមដំណើរពីឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស លោកប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេសក្រសួង ព្រមទាំងមានកិច្ចសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងក្រុមការងារបានចុះពិនិត្យនៅតាមបណ្តាទីតាំងប្រព័ន្ធធារាសាស្ត្រមួយចំនួនដូចជា៖ ប្រឡាយ១៥ ស្ទឹងអង្គរបុរី ទំនប់សារដំបង ទំនប់អាងទឹកដើមថ្កូវ  និងទំនប់អាងទឹកលំពែង។











أحدث أقدم