ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា លើការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួងមហាផ្ទៃ
ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
កិច្ចប្រជុំពិភាក្សា លើការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ របស់ក្រសួងមហាផ្ទៃ ត្រូវបានរៀបចំធ្វើឡើង នៅទីស្តីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤៕