ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

៣សប្ដាហ៍មកនេះ មន្រ្តីអត្តសញ្ញាណកម្មផ្តល់សេវាជូនពលរដ្ឋ៦ម៉ឺនសេវាទូទាំងប្រទេស!

គិតត្រឹមរយៈពេល៣សប្ដាហ៍ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីអត្តសញ្ញាណកម្មបានបន្តផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេសបានចំនួន៦ម៉ឺនសេវា។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យ សេវាបានផ្តល់ជូនប្រជាពលរដ្ឋនោះរួមមាន លិខិតឆ្លងដែនជាង ២៣.១៨៤ម៉ឺនក្បាល  លិខិតធ្វើដំណើរជាង ៣.៥១២ពាន់ក្បាល  សៀវភៅស្នាក់នៅជាង ៦.៨៩២ពាន់ក្បាល សៀវភៅគ្រួសារជាង ៥.៥៣៧ពាន់ក្បាល និងអត្តសញ្ញាណប័ណ្ណចំនួនជាង ២១.៥១៦ម៉ឺនសន្លឹក។

ឯកសារអត្តសញ្ញាណកម្ម គឺជាផ្នែកមួយនៃសេវាដែលផ្ដល់ជូនដោយមន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ ដើម្បីផ្តល់ជូនពលរដ្ឋប្រើប្រាស់តាមតម្រូវការ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃរិះរកវិធីសាស្រ្តថ្មីៗបន្ថែមទៀតដើម្បីផ្ដល់សេវាទាំងនេះឱ្យកាន់តែប្រសើរជូនពលរដ្ឋ៕


កញ្ញា សេង សុខហ៊ុន មន្រ្តីព័តមានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ
أحدث أقدم