ក្នុងការចុះពិនិត្យនោះដែរ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបកសិករផ្ទាល់ក្នុងការសាកសួរ ការងារបង្កបង្កើនផល ក្នុងដើមឆ្នាំនេះ ។ ឯកឧត្តម បានមានប្រសាសន៍សូមឱ្យបងប្អូនប្រជាកសិករ ស្តាប់ការណែនាំរបស់មន្រ្តីជំនាញកសិកម្ម ក្នុងការប្រើប្រាស់ពូជ បច្ចេកទេសផ្សេងៗ លើសពីនេះឯកឧត្តម ជំរុញឱ្យកសិករ ងាកមកធ្វើស្រូវសែនក្រអូប ព្រោះមានតម្លៃលើទីផ្សារ ហើយឯកឧត្តមសូមឱ្យកសិករចងក្រងជាសហគមន៍ទំនើប។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍បញ្ជាក់បន្ថែមថា ថ្នាក់ដឹកនាំមន្រ្តីជំនាញ ព្យាយាមធ្វើយ៉ាងណា ឱ្យកសិករលក់ទិន្និផលស្រូវ បានចំណេញត្រឹមត្រូវទៅតាមទីផ្សារ សកលលោក។ ឯកឧត្តមបានបន្តទៀតថា មិនឱ្យមានឈ្មួញទិញណាម្នាក់មកបង្អាប់តម្លៃស្រូវពីបងប្អូនកសិករនោះឡើយ ។
បើតាមរបាយការណ៍ របស់ លោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បញ្ជាក់ថា ចំណុចទួល សំរោង ភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ផលិតស្រូវ OM5451 លើផ្ទៃដីចំនួន ៣៩០០ហិចតា ។ ការប្រមូលផល ទើបតែបាន ៥%ប៉ុណ្ណោះ នឹងចាប់ប្រមូលផលបន្ត នៅដើមសប្តាហ៌ទី២ ខែកុម្ភៈ នឹងប្រមូលអស់នៅចុងខែកុម្ភៈខាងមុខនេះ ការប៉ាន់ស្មានទិន្និផលជាមធ្យម ៥,៥តោន/ហិចតាសរុប បរិមាណទិន្នផលប្រមាណ ២១៤៥០តោន៕
ប្រភព ៖ រដ្ឋបាលខេត្តបាត់ដំបង