នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងរាស្រ្តមណ្ឌលកំពង់ចាម និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញផ្តល់ភ្លើងបូជាសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ៧៤ឆ្នាំ កាលពីថ្ងៃទី១៧ ខែធ្នូ នេះ នៅក្នុងបរិវេណវត្ដចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងព័ត៌មាន ព្រមទាំងញាតិមិត្តជិតឆ្ងាយ នៃគ្រួសារសពជាច្រើនរូបផងដែរ ។
ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងរាស្រ្តមណ្ឌលកំពង់ចាម និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញផ្តល់ភ្លើងបូជាសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានទទួលមរណភាព
ដោយCS News Live
-
Tags:
ព័ត៌មានជាតិ