ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងអគ្គនាយកក្រុមហ៊ុនរថយន្ត Great Wall Motor (GWM) និង អង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ បានរៀបចំពិធីចែកអំណោយសម្ភារៈសិក្សាជូនដល់ក្មួយៗសិស្សានុសិស្ស ចំនួនជាង២០០ នាក់

នៅក្នុងឱកាសចុះបំពេញបេសកកម្មការងារនៅខេត្តក្រចេះ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងអគ្គនាយកក្រុមហ៊ុនរថយន្ត Great Wall Motor (GWM) និង អង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ បានរៀបចំពិធីចែកអំណោយសម្ភារៈសិក្សាជូនដល់ក្មួយៗសិស្សានុសិស្ស ចំនួនជាង២០០ នាក់ ស្ថិតក្នុងសាលាបឋមសិក្សា បុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ និងចែកអំណោយជូនដល់ អាណាព្យាបាលសិស្សដែលមានជីវភាពខ្វះខាតផងដែរ ។  ឯកឧត្តម រដ្ឋមន្ត្រ្តី នេត្រ ភក្ត្រា មានសំដែងនូវក្តីសប្បាយរីករាយដោយបានមកជួបផ្ទាល់ជាមួយ ក្មួយៗសិស្សានុសិស្សទាំងអស់នាឱកាសនេះ ហើយបាននាំយកនូវ កាតាប រួមជាមួយសម្ភារៈសិក្សាជាច្រើនមុខមកចែកជូនដោយផ្ទាល់ដៃ ដើម្បីជាការលើកទឹកចិត្តដល់ក្មួយៗអោយបន្តប្រឹងប្រែងសិក្សារៀនសូត្រយកចំណេះដឹង ដើម្បីបង្កើនតំលៃនៃខ្លួនយើង និងមានអនាគតល្អ។ ការសិក្សារៀនសូត្រ គឺជាកាតព្វកិច្ចដែលត្រូវបំពេញ ហើយការសិក្សា គឺជាផ្នែកមួយនៃជីវិត។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា “ សុខភាព ចំណេះដឹង និងសីលធម៌ សម្រាប់ការរស់នៅក្នុងសង្គម “ ជាតម្លៃដ៏សំខាន់បំផុតរបស់មនុស្សគ្រប់រូប។   ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្តចេះ បានជូនពរកូនៗក្មួយៗកុមារាកុមារីទាំងអស់ទទួលបាននូវសុខភាពល្អ ប្រាជ្ញាវៀងវៃ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយអាណាព្យាបាល និងក្មួយសិស្សានុសិស្ស ក្នុងសាលាបឋបសិក្សា បុសលាវ នេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងបុរេសកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តយកចិត្តទុកដាក់ជាអាទិភាព តាមរយៈការដាក់ចេញកម្មវិធីនយោបាយនានា សំដៅគាំពារ អភិវឌ្ឍ និងលើកកម្ពស់សុខុមាលភាពកុមារ ចាំតាំងពីបឋមវ័យ រហូត ដល់យុវវ័យ។ កុមារតំណាងឱ្យធនធានសក្តានុពលរបស់ប្រទេសជាតិ ដែលនឹងត្រូវបន្តវេននាពេលអនាគត។ «ដូច្នេះយើងទាំងអស់ត្រូវចូលរួមផ្តល់ក្តីស្រឡាញ់ ភាពសប្បាយរីករាយ និងក្តីសង្ឃឹមសម្រាប់កុមារទាំងអស់ដើម្បីពួកគេក្លាយខ្លួនជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ កុមារកម្ពុជាទទួលបានភាពសុខសាន្ត និងការបីបាច់ថែក្សា ដោយក្តីអាណិតស្រលាញ់គ្រប់ៗគ្នា»។    អំណោយដែលត្រូវចែកជូនដល់កូនៗ ក្មួយៗ នៅសាលាបឋមសិក្សា បុសលាវ ជាង ២០០នាក់ នាឱកាសនេះ គឺក្នុងម្នាក់ៗទទួលបាន កាតាប ១ ដបដាក់ទឹក ១ រួមទាំង នំ និងសម្ភារៈសិក្សាជាច្រើនមុខទៀត ដែលជាអំណោយរបស់ ក្រុមហ៊ុន GWM , One Road Group  អង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ។ ជាមួយនេះដែរ ក៏បានផ្តល់បន្ថែមជាអង្ករ ១កញ្ចប់ និងសម្លៀកបំពាក់ ១ ដល់អាណាព្យាបាលសិស្សចំនួន ៧០នាក់ ។ ដោយព្រះរាជអំណោយរបស់ ល្លួងម៉ែ រួមមានសារុងម្នាក់ ១ និងថវិកាមួយចំនួន ក៏ត្រូវបានផ្តល់ជូនដល់អាណាព្យាបាលសិស្សដែលបានមកចូលរួមផងដែរ ។   ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Great Wall Motor (GWM) លក់រថយន្តរបស់ប្រទេសចិន និងអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ ដែលបានផ្តល់កាតាប កូនសិស្សចំនួនជាង ១ ០០០ ដល់ក្រសួងព័ត៌មាន ដើម្បីចែកជូនដល់កុមារាកុមារីជាសិស្សានុសិស្សដែលខ្វះខាត ៕







Previous Post Next Post