ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ចូលរួមផ្តល់ការអប់រំ ផ្តល់ក្តីស្រឡាញ់ ភាពសប្បាយរីករាយ និងក្តីសង្ឃឹមដល់កុមារដើម្បីពួកគេក្លាយខ្លួនជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អសម្រាប់សង្គមជាតិ
នៅចំពោះមុខមាតាបិតាអាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្ស, ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា កុមារតំណាងឲ្យធនធានសក្តានុពលរបស់ប្រទេសជាតិ ដែលនឹងត្រូវបន្តវេននាពេលអនាគត។ ដូច្នេះយើងទាំងអស់ត្រូវចូលរួមផ្តល់ក្តីស្រឡាញ់ ភាពសប្បាយរីករាយ និងក្តីសង្ឃឹមសម្រាប់កុមារទាំងអស់ ព្រមទាំងចូលរួមអប់រំបណ្តុះបណ្តាលចំណេះដឹងដល់ពួកគេដើម្បីពួកគេក្លាយខ្លួនជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ កុមារកម្ពុជាទទួលបានភាពសុខសាន្ត និងការបីបាច់ថែក្សា ដោយក្តីអាណិតស្រលាញ់គ្រប់ៗគ្នា។
អំណោយដែលត្រូវចែកជូនដល់សិស្សានុសិស្សជាង ៣០០នាក់ នៅក្នុងស្រុកចិត្របុរីនេះ ដោយក្នុងម្នាក់ៗទទួលបានកាតាប១ ដបដាក់ទឹក១ រួមទាំងនំ និងសម្ភារៈសិក្សាជាច្រើនមុខទៀត ដែលជាអំណោយរបស់ ក្រុមហ៊ុន GWM , One Road Group អង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ។ ឯកឧត្តមរដ្ឋមន្ដ្រី នេត្រ ភក្ត្រា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន Great Wall Motor (GWM) និងអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដដែលបានផ្តល់សម្ភារសិស្សដល់ក្រសួងព័ត៌មាន ដើម្បីចែកជូនដល់កុមារា កុមារីសិស្សានុសិស្ស៕