ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរពេទ្យអន្តរជាតិអរៀនដា

នៅរាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដោយឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរពេទ្យអរៀនដា ស្ដីពីកិច្ចសហប្រតិបត្ដិការ និងការលើកកម្ពស់ការផ្ដល់សេវាកម្មសុខាភិបាលឱ្យកាន់តែទូលំទូលាយ។

សូមជម្រាបថា អនុស្សរណៈនៃការយោគយល់គ្នានេះ ចុះហត្ថលេខាដោយឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងធនធានទឹក និងឧតុនិយម និងអ្នកឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យអន្តរជាតិអរៀនដា។ 



ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលបានបញ្ជាក់ឱ្យដឹងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះបានបង្ហាញពីការយកដាក់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចំពោះសុខុមាលភាពថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទនិងក្រុមគ្រួសារ ដែលជាឆ្អឹងខ្នងរបស់ក្រសួង ក្នុងការបំពេញការងារ និងជំរុញនាវាកម្ពុជាឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយកសង្ឃឹមយ៉ាងមុតមាំថា អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរពេទ្យអន្តរជាតិអរៀនដានឹងផ្តល់អត្ថប្រយោជន៍រួមជាច្រើនដល់ភាគីទាំងពីរ ជាពិសេសថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិកក្រុមគ្រួសារផ្ទាល់របស់មន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម ដោយទទួលបានការការបញ្ចុះតម្លៃ ចាប់ពី១០% រហូតដល់៥០% តាមប្រភេទនៃសេវាកម្មសុខភាព។

សូមបញ្ជាក់ថា អនុស្សរណៈនេះ មានគោលបំណង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្ដិការ និងលើកកម្ពស់ការផ្ដល់សេវាកម្មសុខាភិបាលជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនិងសមាជិកក្រុមគ្រួសារ នៃក្រសួងធនធានទឹក និងឧតុនិយមបានកាន់តែទូលំទូលាយ តាមរយៈការបញ្ចុះតម្លៃពិសេសលើសេវាកម្មសុខភាព ហើយដែលការបញ្ចុះតម្លៃនេះអាចប្រើប្រាស់បាននៅមន្ទីរពេទ្យអន្តរជាតិអរៀនដា និងមន្ទីរពហុព្យាបាល និងសម្ភពអរៀនដា រយៈពេល ២ឆ្នាំគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

















Previous Post Next Post