(ក្រុងអរិយក្សត្រ)ថ្ងៃសុក្រទី 23 ខែសីហាឆ្នាំ 2024 លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនក្រុងអរិយក្សត្រ និងសហការី បានជួបសំណេះសំណាល នាំយកអំណោយ និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម គួច ចំរេីន ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកណ្តាល ចំពោះលោកអ៊ំ នូ ណៃ អាយុ ៦៨ឆ្នាំ ជាអតីតយុទ្ធជន ឋានន្តរស័ក អនុសេនីយ៍ត្រី មានជំងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្នុងភូមិពោធិ៍ធំ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ខ្ញុំសូមថ្លែងនូវការដឹងគុណជូនដល់អតីតយុទ្ធជន ទាំងអស់ ក៏ដូចជារំលឹកអនុស្សារវីយ នឹករលឹក និងចងចាំជានិច្ចនូវរាល់ស្នាដៃ គុណូបការៈដែលលោកពូ និងបងៗបានចូលរួមបំពេញការងារបម្រេីជាតិ មាតុភូមិ ក្នុងមួយជីវិតការងាររបស់ខ្លួន ដែលមិនគួរបំភ្លេច ឬទុកឱ្យអតីតមន្ត្រីរាជការរបស់យើងណាម្នាក់នៅឯកោដោយគ្មានការអើពើឡើយ ។