(ភ្នំពេញ)÷នៅថ្ងៃអាទិត្យទី១៨ខែ សីហា ឆ្នាំ ២០២៤នៅ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ លោកសាំង ស៊ីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣និងលោក ឯម ភារី មេប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យទី៣ ព្រមទាំងក្រុមការងារ ដឹកនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ បានចុះល្បាតក្នុងមូលដ្ឋានដើម្បីការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។
បានត្រៀមខ្លួនរួចជាស្រេចប្ដេជ្ញាការពារ និងប្រឆាំងដាច់ខាតនូវការប៉ុនប៉ងប្រមូលផ្ដុំ បាតុកម្មហិង្សា ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយសារតែមានការញុះញង់ពីជនអគតិមួយក្តាប់តូចនៅក្រៅប្រទេស ដើម្បីតែផលប្រយោជន៍ខ្លួនឯង លាបណ៌លើរាជរដ្ឋាភិបាល បំផុសព័ត៌មានមិនពិតធ្វើឱ្យមានការភាន់ច្រឡំ លើតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម CLV- DTA។
ជាមួយគ្នានោះក្នុងនាមរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ ក៏បានរៀបចំរួចជាស្រេចដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ កម្លាំងត្រៀម២៤លើ២៤ម៉ោង និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព បង្ក្រាប រាល់បទល្មើសផ្សេងៗកុំឱ្យកើតមាននៅក្នុងមូលដ្ឋាន ដូចជា ក្មេងៗទំនើង ល្បែងស៊ីសង គ្រឿង ញៀនជាដើម ប្តេជ្ញា បង្ក្រាបដោយគ្មានការលើកលែងឡើយ ៕