ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា គម្រោងស្ថាបនាស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ (ផ្លូវជាតិលេខ៦០B) នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ ។
ប្រភពបានបញ្ជាក់ថា គម្រោងសាងសង់ ចាប់ផ្ដើមពី PK76+120 ព្រំប្រទល់ខេត្តកំពង់ធំ ដល់ PK117+790 រង្វង់មូលខ្លាស្ទុះ (ផជ៧.គ.ម៣៣១+២៥០)មាន ប្រវែង ៤១,៦៧គ.ម កម្រាលកៅស៊ូAC ។ ដោយចាប់ផ្ដើមស្ដារឡើងវិញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ និងបញ្ចប់ការសាងសង់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ចំណែករយសម្រេចបាន ៤៤,៣១% ។
គម្រោងសាងសង់នេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕