ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

លោកជំទាវ អុង សុភាវី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមអនុវត្តគម្រោងស្ដីពី «ការពង្រឹងប្រព័ន្ធយន្តការការពារឆ្លើយតបអំពើហិង្សាទាក់ទងទៅនឹងយេនឌ័រ» ក្រោមកិច្ចសហការហិរញ្ញប្បទានឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ បានអញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីត្រៀមអនុវត្តគម្រោងស្ដីពី «ការពង្រឹងប្រព័ន្ធយន្តការការពារឆ្លើយតបអំពើហិង្សាទាក់ទងទៅនឹងយេនឌ័រ» ក្រោមកិច្ចសហការហិរញ្ញប្បទានឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ជាមួយនឹងអគ្គនាយកដ្ឋានចំនួន៣ ដែលពាក់ព័ន្ធ នៅសាលប្រជុំខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ លោកជំទាវ ឯកឧត្តម អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ តំណាងអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ និងក្រុមការងារបច្ចេកទេសដែលពាក់ព័ន្ធ សរុបចំនួន ១២រូប៕








أحدث أقدم