
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានស្នើឱ្យមានភាព តឹងរឹងនិង ច្បាស់លាស់ លើប្រព័ន្ធចុះឈ្មោះបង្កើតគណនីធនាគារគ្រប់ប្រភេទនៅកម្ពុជា
ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមការងារ «ង» ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ នារសៀល ទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានស្នើទៅកាន់តំណាងធនាគារជាតិនៃកម្ពុជា និងក្រុមការងារ “ង” ពាក់ព័ន្ធការពង្រឹងលើប្រព័ន្ធចុះឈ្មោះបង្កើតគណនីធនាគារគ្រប់ប្រភេទ សូមឱ្យមានការតឹងរឹង និងត្រួតពិនិត្យឱ្យបានច្បាស់លាស់ ប្រសិនបើយើងបង្កលក្ខណៈងាយស្រួលដើម្បីទាក់ទាញអតិថិជនឱ្យប្រើប្រាស់សេវារបស់យើង ក៏វាមានផលលំបាក និងហានិភ័យត្រឡប់មកវិញដែរ ទន្ទឹមនោះបើយើងកំណត់លក្ខខណ្ឌនៃការបើកគណនីស្តង់ដារតែមួយ នោះងាយស្រួលដល់សមត្ថកិច្ចក្នុងការបង្ការ ទប់ស្កាប់ នូវបទល្មើសហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា៕