ការិយាល័យទំនាក់ទំនង ទីតាំងអង្គភាព ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ C36 ភូមិកំបូល សង្តាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
អង្គភាពសារព័ត៍មាន Cs news Live យេីងខ្ញុំមានកិត្តិយសសូមជំរាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនសហគ្រាសតូចធំ ម្ចាស់អាជីវកម្មអោយបានជ្រាបថា យេីងខ្ញុំមានទទួលផ្សព្វផ្សាយពាណិជ្ចកម្ម ក្នុងតំលៃសមរម្យ អាចទំនាក់ទំនងតាមរយះលេខទូរសព្ទ័ :086555597 099444452 067444452 0714444452 សូមអគុណ! "សូមអរគុណ"

ស្នាមញញឹមកុមារជាស្នាមញញឹមរបស់មាតាបិតានិងរបស់ថ្នាក់ដឹកនាំយើង!

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានបានដឹកនាំសមាជិកាសមាគមនារីចុះចែកអំណោយជាកាបូប និងសម្ភារសិក្សាជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាក្បាលជួរ និងបឋសិក្សាកាំពី ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ សរុបជាង ៣០០ នាក់នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។ 

នេះជាការបង្ហាញពីការយកចិត្តទុកដាក់និងការចែករំលែករបស់សមាគមនារីនៃក្រសួងព័ត៌មាន ថ្នាក់ដឹកនាំជាស្ត្រីចំពោះកុមារាកុមារីនៅតាមតំបន់ជនបទដើម្បីទទួលបានសម្ភារសិក្សា និងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានពូកែនិងក្លាយជាធនធានមនុស្សដ៏ល្អ និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិនាថ្ងៃអនាគត។ 

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានសមាគមនារីនៃក្រសួងព័ត៌មានបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក៏ដូចជាថ្នាក់ដឹកនាំនៃខេត្តក្រចេះជូនចំពោះក្មួយៗសិស្សានុសិស្សនិងលើកទឹកចិត្តដល់សិស្សានុសិស្សខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបចំណេះវិជ្ជាពីលោកគ្រូអ្នកគ្រូ និងធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ។ 

សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានបានផ្តល់ជូនសិស្សានុសិស្សចំនួន ៣០៧ នាក់ក្នុងនោះរួមមានកាបូបមួយ សម្ភារសិក្សារួមមានសៀវភៅ ប៉ិច ខ្មៅដៃ និងអាវយឺត។ សម្រាប់លោកគ្រូអ្នកគ្រូមានការផ្តល់ជូននូវអង្ករ និងគ្រឿងបរិភោគផងដែរ៕




















Previous Post Next Post