អុញនុះ! អគ្គិសនីកម្ពុជា នឹងចាត់វិធានការក្ដៅតាមផ្លូវច្បាប់ ចំពោះអ្នកបរិហារកេរ្ដិ៍គ្មានមូលដ្ឋានត្រឹមត្រូវ

នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២០ នេះ អគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹង ដោយលើកទឹកចិត្ត និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់អគ្គិសនីក្រោមការគ្រប់គ្រងរបស់អគ្គិសនីកម្ពុជាទូទាំងប្រទេស ប្រសិនបើមានបញ្ហាចម្ងល់ ការតវ៉ា ឬពាក្យបណ្តឹងពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលអគ្គិសនី បងប្អូនអ្នកប្រើប្រាស់អគ្គិសនីអាចប្រើយន្តការដូចសេចក្ដីជូនដំណឹងខាងក្រោមមួយណាក៏បាន ។

ទន្ទឹមនឹងនោះ អគ្គិសនីកម្ពុជា បានលើកឡើងប្រសិនបើបងប្អូនធ្វើការប្រឌិត បរិហារកេរ្តិ៍គ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវ ប៉ះពាល់ដល់កិត្តិយសស្ថាប័ន អគ្គិសនីកម្ពុជារក្សាសិទ្ធិឆ្លើយតបតាមផ្លូវច្បាប់។ សូមបងប្អូនអ្នកប្រើប្រាស់អគ្គិសនីប្រើយន្តការដែលមាន ជាជាងធ្វើការញុះញុង បង្កបញ្ហា បរិហារកេរ្តិ៍ ដែលអាចធ្វើឱ្យមានការប៉ះពាល់ដល់ការទទួលខុសត្រូវចំពោះមុខច្បាប់របស់បងប្អូនទៅវិញ ៕   

 

អត្ថបទដែលជាប់ទាក់ទង