​លោក​ជំទាវ​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន ព្រួយបារម្ភ ពេលឃើញពលរដ្ឋធ្វេសប្រហែស មានហានិភ័យខ្ពស់អាចធ្លាក់ទៅសភាពធ្ងន់ធ្ងរ

អ្នកនាំពាក្យក្រសួងសុខាភិបាល ​លោក​ជំទាវ​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន បានទទួចសុំឱ្យស្ថាប័នពាក់ព័ន្ធ​ និង អាជ្ញាធរមូលដ្ឋាន​បន្តជួយសម្របសម្រួល​ ហើយសូមបងប្អូនប្រជាពលរដ្ឋ​ បន្តអនុវត្តគម្លាតសុវត្ថិភាពបុគ្គល​ និង គម្លាតសុវត្ថិភាពសង្គម​ និងប្រើប្រាស់ម៉ាស់នៅពេលចាំបាច់បែបនេះឱ្យបានគ្រប់ៗគ្នា ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា ។

លោកជំទាវ ​ឱ វណ្ណឌីន បានលើកឡើងថា ៖ «វីរុសកូវីដ-១៩​ មិនទាន់ទៅណាឆ្ងាយពីយើងទេ​ ហើយីយើងធ្វេសប្រហែសបែបនេះ​ មានហានិភ័យខ្ពស់ណាស់ក្នុងការចម្លងវីរុសនេះពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតដែលនឹងអាចធ្លាក់ចូលទៅសភាពធ្ងន់ធ្ងរ ។ សុំចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយលើកិច្ចការពារនេះ​ កុំឱ្យមានរលកទី ២ នៃការចម្លងវីរុសកូវីដ-១៩​ នេះឱ្យសោះ» ៕

អត្ថបទដែលជាប់ទាក់ទង