លោកដូណាល់ ត្រាំ លើកឡើងថា ការផ្ទុះវីរុសកូវីដ១៩ ជាង១លាននាក់នៅអាមេរិក គឺជាភ័ស្តុតាងមួយ ដែលភាគីចិនធ្វើ ដើម្បីធ្វើឱ្យលោកធ្លាក់ប្រជាប្រិយ និងបាត់បង់សន្លឹកឆ្លោត

(អន្តរជាតិ)៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia នាព្រឹថ្ងៃទី៣០ ខែមេសា ឆ្នា២០២០នេះ បានឲ្យដឹងថា លោកដូណាល់ ត្រាំ លើកឡើងថា ការផ្ទុះវីរុសកូវីដ១៩ ជាង១លាននាក់នៅអាមេរិក គឺជាភ័ស្តុតាងមួយ ដែលភាគីចិនធ្វើ ដើម្បីធ្វើឱ្យលោកធ្លាក់ប្រជាប្រិយ និងបាត់បង់សន្លឹកឆ្លោត ធ្លាក់ពីដំណែងប្រធានាធិបតី នៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះហើយ។

ប្រធានធិបតីអាមេរិក បានលើកឡើងថា ចិននឹងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីឱ្យលោកចាញ់ការប្រកួតប្រជែងនេះ។

លោកជឿជាក់ថាទីក្រុងប៉េកាំង មានគោលបំណងឲ្យគូប្រជែងរបស់លោកដែលមកពីបក្សប្រជាធិបតេយ្យ ដែលមានលោក Joe Biden ជាបេក្ខភាព ឈ្នះការប្រកួតនេះ ដើម្បីបន្ធូរបន្ថយសម្ពាធដែលលោក Trump បានដាក់លើប្រទេសចិនលើពាណិជ្ជកម្ម និងបញ្ហាផ្សេងទៀត។

សូមជម្រាបថា ដោយសារការឆ្លងរាលដាលនៃវីរុសកូវីដ១៩នេះ ពលរដ្ឋអាមេរិកបានស្លាប់ហោចណាស់ ៦០.០០០ នាក់ និងបានធ្វើឲ្យអាមេរិកធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ។

កត្តាឆ្លងរាលដាលធ្ងន់ធ្ងរបែបនេះ រដ្ឋបាលលោក ត្រាំ បានទទួលរងការរិះគន់ និងស្តីបន្ទោសយ៉ាងខ្លាំង ថាអសមត្ថភាពក្នុងទប់ស្កាត់ឲ្យទាល់ពេលវេលា មុនពេលអ្វីៗក្លាយជាហួសពេលបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង