បងប្អូនប្រជាពលរដ្ឋជាច្រើន បាននាំគ្នាសម្រុកទៅធ្វើបណ្ណបើកបរយ៉ាងច្រើនកុះករស្របពេលដែលច្បាប់ចរាចរណ៍ថ្មី នឹងចាប់ផ្ដើមអនុវត្តនៅថ្ងៃទី ១ ខែឧសភា ខាងមុខនេះ!

ស្របពេលដែលច្បាប់ចរាចរណ៍ថ្មី នឹងចាប់ផ្ដើមប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃទី ១ ខែឧសភា ខាងមុខនេះ ថ្មីៗនេះគេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើន បាននាំគ្នាសម្រុកទៅធ្វើបណ្ណបើកបរយ៉ាងច្រើនកុះករ នៅទីតាំងផ្សារទំនើបអ៊ីអនទី ១ និង ទី ២ ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ និង ជៀសវាងការផាកពិន័យផងដែរ ។

ដោយសារតែបងប្អូនប្រជាពលរដ្ឋបានសម្រុកទៅធ្វើបណ្ណបើកបរច្រើនផុសផុល និង មានការព្រួយបារម្ភចំពោះការឆ្លងវីរុសកូវីដ ១៩ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានស្នើសុំឱ្យពួកគាត់រក្សាគម្លាតពីគ្នា ដោយណែនាំឱ្យពាក់ម៉ាសឱ្យបានត្រឹមត្រូវតាមការចាំបាច់ ។

ខាងក្រោមនេះ ជាទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋនាំគ្នាឈរតម្រង់ជួរទទួលយកសេវាបណ្ណបើកបរ ពីមន្រ្តីក្រសួង ៖

អត្ថបទដែលជាប់ទាក់ទង