សមត្ថកិច្ច បានធ្វើការបង្រ្កាបបទល្មើសកែច្នៃ ជួញដូរគ្រឿងញៀនដោយបង្ក្រាប និង រឹបអូសថ្នាំញៀនបានជាង ១ សែនគ្រាប់

សមត្ថកិច្ចជំនាញ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការបង្រ្កាបបទល្មើសកែច្នៃ ជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង ១៤ និង ៤០ នាទីរសៀល ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០ ដោយបង្ក្រាប និង រឹបអូសថ្នាំញៀនបានជាង ១ សែនគ្រាប់ នៅចំណុចផ្ទះគ្មានលេខ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយ ឯកឧត្ដម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្ដម ឧត្ដមសេនិយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោកព្រះរាជអជ្ញារង សាយ ណូរ៉ា សាលាដំបូងរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២ នាក់គឺទី១ ឈ្មោះ LEE KWAN FUK ភេទប្រុស ជនជាតិចិន ហុងកុង កាន់លិខិតឆ្លង ដែនលេខ KJ06288571 ,ទី២ ឈ្មោះ THET THET HLAING ភេទស្រី ជនជាតិ មីយ៉ាន់ម៉ា កាន់លិខិតឆ្លងដែនលេខ MA 030746 ។ វត្ថុតាង ដែលរឹបអូសបានមានសារធាតុញៀនអិចស្តាស៊ី ប្រមាណជា ១៤ ០០០០ គ្រាប់ស្មើនឹង ៥៧,៣៨ គីឡូក្រាម ម៉ាស៊ីនកែឆ្នៃ គ្រឿងញៀន ២ ។ បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង បានបញ្ជូនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីបន្តការស៊ើបអង្កេត តាមចាប់មេក្លោង និង មុខសញ្ញាពាក់ព័ន្ធ បន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង