គិតត្រឹមព្រឹកនេះអាម៉េរិក រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ជាង២ម៉ឺននាក់ និងជិត២ពាន់នាក់ស្លាប់!

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីអ្នកឆ្លង និងស្លាប់ដោយវីរុសកូវីដ១៩ ចេញពីគេហទំព័រ worldometer នាវាលាម៉ោង ៦ និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ បានចុះផ្សាយថា ចំនួនអ្នកឆ្លងកូវីដ១៩ ត្រឹមតែរយៈពេល២៤ម៉ោង សហរដ្ឋអាម៉េរិក មានចំនួនអ្នកស្លាប់ ដោយសារវីរុសនេះ មានជិត២ពាន់នាក់ នឹងជាង២ម៉ឺននាក់ផ្សេងទៀតឆ្លង។

សូមបញ្ជាក់ផងដែរថា រហូតមដលពេលនេះ នៅសហរដ្ឋអាម៉េរិក រកឃើញអ្នកឆ្លងវីរុសកូវីដ១៩ កើនដល់ទៅ១,០៥៦,៧៦៧ នាក់ ក្នុងនោះមានជាង៦ម៉ឺនាក់ស្លាប់។

គួរបញ្ជាក់ផងដែរថា នៅទូទាំងពិភពលោក ចំនួនឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ៣.២ លានករណី ហើយក្នុងនោះមនុស្សជាង២២៧,៣៨៣ម៉ឺននាក់បានស្លាប់ និង ៩៩៧,១២០នាក បានជាសះស្បើយឡើងវិញ។

ជាមួយគ្នានោះ អង្គការសុខភាពពិភពលោក (WHO) ក៏បានធ្វើការព្រមានផងដែរ ចំពោះប្រទេសមួយចំនួនដែលបានសម្រេចចិត្ត ឬមានចេតនាចង់ដកវិធានការរឹតត្បិតជុំវិញបញ្ហា COVID-19 ហើយអង្គការនេះក៏បានអំពាវនាវឲ្យគ្រប់គ្នាបន្តប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតសកលនេះ ដោយកុំបន្ធូរដៃឲ្យសោះ៕

អត្ថបទដែលជាប់ទាក់ទង