មានមនុស្សយ៉ាងហោចណាស់៤០នាក់ បានស្លាប់ដោយក្នុងនោះមានកុមារ១១នាក់ ក្នុងករណីបំផ្ទុះគ្រាប់បែកនៅទីក្រុងអាហ្វ្រីន ប្រទេសស៊ីរី

(អន្តរជាតិ)៖ យោងទៅតាមទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស៤០នាក់ បានស្លាប់ដោយក្នុងនោះមានកុមារ១១ នាក់ក្នុងករណីបំផ្ទុះគ្រាប់បែកនៅទីក្រុងអាហ្វ្រីន ប្រទេសស៊ីរី។

បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិតួកគីបានបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែកខាងលើ កើតឡើងនៅក្នុងតំបន់ទីប្រជុំជនមួយ នៃភាគកណ្ដាលទីក្រុង Afrin ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងជីវពលស៊ីរី គាំទ្រដោយប្រទេសតួកគី។

គួរបញ្ជាក់ថា មនុស្ស ៤៧នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ ហើយភ្លាមៗមិនទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវនៅឡើយទេ ប៉ុន្តែតួកគីចោទថា ការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏អាក្រក់ កាលពីថ្ងៃអង្គារម្សិលមិញនេះ គឺជាស្នាដៃរបស់ក្រុមសកម្មប្រយុទ្ធឃើដ (YPG)៕

អត្ថបទដែលជាប់ទាក់ទង