អីយ៉ាស់! ទើបតែមកប៉ះគ្នាដំបូងពិតមែន អ្នកទាំងពីរមានភាពស្និតស្នាលជាមួយគ្នាខ្លាំង ជាពិសេសតែងតែបង្ហាញរូបភាពស្វីតៗជាមួយគ្នាដូចគូសង្សារ

ភ្នំពេញ៖ លោក អេឡិច ចិត្រា និង កញ្ញា ដួង ម៉ានិច សុទ្ធតែជាសិល្បករ សិល្បការិនីដែលបានឈានជើងចូលសិល្បៈមិនក្រោម ១០ឆ្នាំនោះទេ បើទោះបីអ្នកទាំងពីរចូលសិល្បៈយូរយ៉ាងណាក្ដី ក៏នៅតែទទួលបានការគាំទ្រ និង ប្រជាប្រិយភាពពីមហាជនខ្លាំងដដែល។

ដោយអ្នកទាំងពីរ សុទ្ធសឹងតែមានសមត្ថភាពខ្ពស់ផ្នែកសិល្បៈ និង មានភាពរួសរាយរាក់ទាក់ ជាពិសេសរូបសម្បត្តិក៏ស្រស់ស្អាត ស្រស់សង្ហាគួរឲ្យទាក់ទាញទៀតផង។ ហើយបច្ចុប្បន្ន អេឡិច ចិត្រា និង ដួង ម៉ានិច ក៏កាន់តែមានភាពជោគជ័យលើវិថីសិល្បៈមួយនេះ ជាពិសេសអ្នកទាំងពីរមានភាពមមាញឹក ជាមួយការងារថ្មីៗជាច្រើន។

ជាក់ស្ដែង បើទោះបី ចូលសិល្បៈជាង ១០ឆ្នាំក៏ពិតមែន តែអ្នកទាំងពីរ ទើបតេបានរួមការងារជាមួយគ្នាជាលើកដំបូង ដោយអ្នកទាំងពីរមិនបានបង្ហាញប្រាប់ ថាការងារនោះជាអ្វីនៅឡើយនោះទេ តែយើងដឹងត្រឹមថាបច្ចុប្បន្ន អ្នកទាងពីរកាន់តែស្និតស្នាលជាមួយគ្នាកាន់តែខ្លាំង ជាពិសេសតែងតែបង្ហាញរូបភាពស្វីតៗជាមួយគ្នាដូចគូសង្សារយ៉ាងដូច្នោះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

អត្ថបទដែលជាប់ទាក់ទង