កងទ័ពជើងទឹកលើនាវាចម្បាំង USS Kidd របស់អាម៉េរិក ចំនួន៦៤នាក់ បានឆ្លងកូវីដ១៩ ក្រោយពីពួកគេត្រូវបានធ្វើតេស្តនៅរដ្ឋកាលីហ្វ័រញ៉ា

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗជាច្រើន នារសៀលថ្ញៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានឲ្យដឹងថា កងទ័ពជើងទឹកលើនាវាចម្បាំង USS Kidd របស់អាម៉េរិក ចំនួន៦៤នាក់ បានឆ្លងកូវីដ១៩ ក្រោយពីពួកគេត្រូវបានធ្វើតេស្តនៅរដ្ឋកាលីហ្វ័រញ៉ា។

សូមបញ្ជាក់ផងដែរថានាវានោះ មាននាវិកប្រហែល ៣០០នាក់ នៅរសៀលថ្ងៃអង្គារម្សិលមិញនេះនាវិកចំនួន ៦៣ ភាគរយត្រូវបានគេធ្វើតេស្តរកវីរុស។ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មាន Daily Herald ដែលជាប្រភពព័ត៌មានឈានមុខគេមួយនៅក្នុងតំបន់ The Everett និងស្រុក Snohomish នៅរដ្ឋភាគខាងលិចនៃទីក្រុងវ៉ាស៊ីនតោន។

សេចក្តីរាយការណ៍នោះបាននិយាយថា នាវាពិឃាដនេះត្រូវបានគេរំពឹងថានឹងត្រូវបានរុះរើ និងសម្អាតនៅក្នុងទីក្រុងសាន់ឌីយ៉ាហ្គូ ខណៈពេលដែលនាវិកទាំងនោះត្រូវបានគេដាក់ឱ្យនៅដាច់ឆ្ងាយពីគេ។

គួរជម្រាបថា នេះជានាវាពិឃាដកងទ័ពជើងទឹកសហរដ្ឋអាមេរិកទី២ ហើយដែលត្រូវបានរងការវាយប្រហារដោយសារវីរុសកូវីដ១៩ ៕

អត្ថបទដែលជាប់ទាក់ទង