មូលនិធិប្រយុទ្ធប្រឆាំជំងឺកូវីដ ១៩ បានពីការបរិច្ចាគប្រាក់ខែមន្ត្រីសាធារណៈ ឡើងដល់ជាង ៩ លានដុល្លារ

បន្ទាប់ពីរដ្ឋាភិបាល បើកយុទ្ធនាការ និង បង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ កាលពីថ្ងៃទី១៨ ខែមីនា នោះមក រហូតមកដល់ត្រឹមវេលាម៉ោង ១៧ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ប្រាក់ដែលមន្ត្រីសាធារណៈបានវិភាគទាន ដោយស្ម័គ្រចិត្តនូវប្រាក់បៀវត្សរបស់ខ្លួនជូនដល់មូលនិធិប្រយុទ្ធប្រឆាំនឹងជំងឺកូវីដ ១៩ នោះគឺបានកើនឡើងរហូតដល់ទៅចំនួន ៣៨ ​១៦៥​ ០៥៣ ៣៦៧រៀល ឬ ប្រហែល ៩.៣លានដុល្លារ ។

គួរបញ្ជាក់ផងដែរថា គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលត្រូវបានបង្កើតឡើងនេះគឺ សម្តេចតេជោ នាយករដ្ឋមន្ត្រីជាប្រធាននៃគណៈកម្មការនេះ ដោយមានអនុប្រធានចំនួន ៥នាក់ និង សមាជិកជាង៤០នាក់ ដែលក្នុងនោះ ២០នាក់ មកពីបណ្តាក្រសួងស្ថាប័នផ្សេងៗ និងសមាជិកដទៃទៀត ជាអភិបាល រាជធានី ខេត្តទាំងអស់នៅកម្ពុជាផងដែរ ។ ហើយការប្រមូលមូលនិធិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នេះ មិនទាន់បិទបញ្ជប់នោះទេ គឺនៅបន្ត ទទួលជាបន្តបន្ទាប់ទៀត ៕

អត្ថបទដែលជាប់ទាក់ទង