អាណិតណាស់!​ កញ្ញា ពៅ បញ្ញាពេជ្រ  ទោះបីនាង មិនអាចដើរ បានដូចកាលពីមុន តែនាងនៅតែមានកូនចិត្តថាថ្ងៃណាមួយនាងនឹងឆាប់ជាអាចដើរបានដូចដើម តស៊ូហាត់ប្រាណដើម្បីអាចឈរបាន (មានវីដេអូ)

ថៃ៖ ជាការពិតណាស់ កញ្ញា ពៅ បញ្ញាពេជ្រ ជាអតីតតារាចម្រៀងស្រីម្នាក់ដែលមានទឹកដមសំនៀងយ៉ាងពីរោះ ដោយនាងបានឃ្លាតឆ្ងាយពីសិល្បៈអស់ជាច្រើនឆ្នាំយកហើយ តែនាងនៅតែមានទស្សនិកជនចង់ដឹងឮពីជីវិតឯកជនរបស់នាងដដែល។

យ៉ាងណាមិញ ប្រិយមិត្តបានដឹងហើយថា បច្ចុប្បន្ន នាងមិនអាចដើរបានឡើយ ដោយនាងត្រូវពឹងលើរទេះរុញ ដើម្បីអាចធ្វើដំណើរបាន។ បើទោះបីនាង មិនអាចដើរ រត់បានដូចកាលពីមុនក៏ដោយ តែនាងនៅតែមានកូនចិត្តថាថ្ងៃណាមួយនាងនឹងឆាប់ជាអាចដើរបានដូចដើមជាមិនខាន។

ជាក់ស្ដែង យើងឃើញថា នាងពិតជាមានការតាំងចិត្ត និង តស៊ូយ៉ាងខ្លាំង ដើម្បីព្យាបាលជំងឺនាងឲ្យបានឆាប់ជា អាចដើរបានជាធម្មតាវិញ ដោយនាងត្រូវចំណាយលុយច្រើនពីការព្យាបាលមួយនេះ ហើយបច្ចុប្បន្ន នាងក៏កំពុងនៅប្រទេសថៃដើម្បីសិក្សា និងព្យាបាលផងដែរ។ កាលប៉ុន្មាននាទីមុននេះនាងបានបង្ហោះវីដេអូ និងសាររៀបរាប់ពីអារម្មណ៍នាងថា៖

សម្ដី ពៅ បញ្ញាពេជ្រ

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖ 

Posted by Peou Panha Pich on Monday, April 27, 2020

Posted by Peou Panha Pich on Monday, April 27, 2020

អត្ថបទដែលជាប់ទាក់ទង