វេជ្ជបណ្ឌិតស្ត្រីម្នាក់វ័យ ៤៨ ឆ្នាំដែលមានឈ្មោះថា Lorna M. Breen ធ្វើការនៅថ្នែកសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យ NewYork-Presbyterian Allen បានស្លាប់បាត់បង់ជីវិតដោយការធ្វើអត្តឃាត

វេជ្ជបណ្ឌិតស្ត្រីម្នាក់វ័យ ៤៨ ឆ្នាំដែលមានឈ្មោះថា Lorna M. Breen ធ្វើការនៅថ្នែកសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យ NewYork-Presbyterian Allen បានស្លាប់បាត់បង់ជីវិត នៅក្នងទីក្រុង Charlottesville កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដោយការធ្វើអត្តឃាត ។

ប៉ុន្មានថ្ងៃមុនពេលស្លាប់ នាងបានធ្វើការរបស់នាងជាធម្មតា ពោលគឺស្ថិតនៅជួរមុខ ចាំសង្គ្រោះអ្នកជំងឺកូវីដ១៩ នៅក្នុងទីក្រុងញ៉ូវយក ដោយជារឿយៗនាងបានទូរស័ព្ទទៅកាន់ក្រុមគ្រួសាររបស់នាង ដោយរៀបរាប់ប្រាប់អំពីហេតុការណ៍រន្ធត់ៗជាច្រើនរបស់អ្នកជំងឺកូវីដ១៩ ដែលបានស្លាប់មុនពេលដែលពួកគេត្រូវបានយកចេញពីរថយន្ដសង្គ្រោះមកកាន់បន្ទប់សង្គ្រោះបន្ទាន់ទៅទៀត ។

ឪពុករបសស់ វេជ្ជបណ្ឌិតរូបនេះ និយាយបន្ថែមថា « នាងបានព្យាយាមបំពេញការងាររបស់នាង ហើយវាបានសម្លាប់នាង » ។

កាសែត The Times បានរាយការណ៍ថានាង Breen បានឆ្លងជំងឺនេះ ហើយបានវិលត្រឡប់មកធ្វើការវិញ ប៉ុន្តែមន្ទីរពេទ្យបានបញ្ជូននាងទៅផ្ទះវិញ ជាហេតុធ្វើឱ្យក្រុមគ្រួសាររបស់នាងនាំនាងទៅ Charlottesville ។

តែមិនបានប៉ុន្មានថ្ងៃផង នៅថ្ងៃអាទិត្យ ទី២៦ ខែមេសា​ ឆ្នាំ២០២០នេះ នាងបានធ្វើអត្តឃាតខ្លួនឯង ហើយក្រុមគ្រួសារនាងបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យដែរ តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក នាងក៏បានទទួលមរណភាព ។បើតាមការបញ្ជាក់ពីគ្រួសាររបស់ វេជ្ជបណ្ឌិតស្ត្រីខាងលើម្នាក់នេះ គឺនាងមិនដែលធ្លាប់មានបញ្ហាបេះដូង ខួរក្បាល ឬ តក់ស្លុតអ្វីឡើយ មុនពេលនាងទៅធ្វើការនៅជួរមុខប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នេះ ៕

ប្រភព ៖ newsday

អត្ថបទដែលជាប់ទាក់ទង