កាន់តែយ៉ាប់ហើយ! ចំនួនអ្នកឆ្លងកូវីដ១៩ នៅអាមេរិកបានបន្តកើនឡើងយ៉ាងខ្លាំងសរុបមានចំនួន ១,០១០,៣៥៦ នាក់ ជាចំនួនច្រើនជាងគេលើពិភពលោក

ចំនួនអ្នកឆ្លងកូវីដ១៩ នៅអាមេរិកបានបន្តកើនឡើងយ៉ាងខ្លាំង ដែលគិតត្រឹមម៉ោង ៩ និង ១០នាទី ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ ចំនួនអ្នកផ្ទុកវីរុសនេះសរុបមានចំនួន ១,០១០,៣៥៦ នាក់ ជាចំនួនច្រើនជាងគេលើពិភពលោក ។

យោងតាមគេហទំព័រ Worldometers ស្ថិតក្នុងចំនួនដ៏ច្រើនលើសលប់ ក្នុងចំណោមអ្នកឆ្លងវីរុសទូទាំងពិភពលោកចំនួន ៣,០៦៤,២៥៥ នាក់ អាមេរិកបានឈរនៅលំដាប់ទី ១ ដែលមានប្រទេស អេស្បាញនៅលំដាប់ទី ២ និង អ៊ីតាលីនៅលំដាប់ទី ៣ ។

សូមបញ្ជាក់ថា ក្នុងចំណោមអ្នកផ្ទុកកូវីដ១៩សរុបទាំង ១,០១០,៣៥៦នាក់ ក៏មានអ្នកជាសះស្បើយចំនួន ១៣៨,៩៩០នាក់ ប៉ុន្តែចំនួនអ្នកស្លាប់មានរហូតដល់ ៥៦,៧៩៧ នាក់ ដែលជាចំនួនមួយនៅមានការព្រួយបារម្ភខ្លាំងនៅឡើយ ៕

 

អត្ថបទដែលជាប់ទាក់ទង