ជាសះស្បើយមានចំនួន ១១៩ នាក់ដដែល ស្លាប់គ្មាន​ និងអ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​ ៣នាក់​ដដែល

រហូតដល់ម៉ោង​ ៨ និង ៣០នាទីព្រឹក ថ្ងៃទី​ ២៨ មេសា​ ២០២០​ កម្ពុជាពុំរកឃើញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយើងមានករណីជំងឺកូវីដ១៩​ ចំនួន​ ១២២ ករណី​​ដដែល​ និង មិនមានករណីជាសះស្បើយថ្មីទេ ។ ដូច្នេះការជាសះស្បើយមានចំនួន ១១៩ នាក់ដដែល ស្លាប់គ្មាន​ និងអ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​ ៣នាក់​ដដែល​ ។

ពិតមែនតែពុំរកឃើករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើង និង ពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។

សូមបញ្ជាក់ថា​ ប្រទេសកម្ពុជាបានរកករណីជំងឺកូវីដ ១ ៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ ក្នុងដែរកម្ពុជាបានធ្វើតេស្តចំនួន​ ១ ១៧២១ នាក់ ៕ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥ !!

អត្ថបទដែលជាប់ទាក់ទង