លាការជាន់ខ្ពស់ប្រជាជនទីក្រុងហាណូយ បានសម្រេចកាត់ទោស លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ង្វៀន បាក់សឺន ដាក់ពន្ធនាគារមួយជីវិត

(អន្តរជាតិ)៖ កាលពីថ្ងៃចន្ទ័ម្សិលមិញ តុលាការជាន់ខ្ពស់ប្រជាជនទីក្រុងហាណូយ បានសម្រេចកាត់ទោស លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ង្វៀន បាក់សឺន ដាក់ពន្ធនាគារមួយជីវិតនៅក្នុងការប្តឹងឧទ្ធណ៍ពីបទទទួលខុសត្រូវក្នុងការចាត់ចែងមិនត្រឹមត្រូវក្នុងកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទូរទស្សន៍ឯកជន AVG និងក្រុមហ៊ុនរដ្ឋ Telecom group MoboFone។

តុលាការជាន់ខ្ពស់នេះ បានបដិសេធន៍ការប្តឹងឧទ្ធរណ៍របស់ ង្វៀន បាក់សឺន នៅក្នុងដំណើរការកាត់ក្តី ដែលមានរយៈពេលមួយថ្ងៃនៅពេលដែលអ្នកជាប់ទាក់ទឹនចំនួន ១៤នាក់ បានស្នើសុំឲ្យកាត់បន្ថយរយៈពេលជាប់ទោស បន្ទាប់ពីការតុលាការដំបូង បានកាត់ទោសគាត់ឲ្យជាប់ពន្ធនាគារកាលពីឆ្នាំមុន។

លោក ង្វៀន បាក់សឺន ត្រូវបានតុលាការកាត់ទោសឲ្យជាបពន្ធនាគាររយៈពេល១៦ឆ្នាំ ពីបទកំហុសឆ្គងធ្ងន់ធ្ងរ លើការងារគ្រប់គ្រងមិនត្រឹមត្រូវការវិនិយោគសាធារណៈ និងត្រូវផ្តន្ទាទោសដាក់គុកមួយជីវិតពីបទទទួលសំណូក។

ដំបូងឡើយគាត់ត្រូវបានតុលាការកាត់ទោសប្រហារជីវិត ប៉ុន្តែត្រូវបានកាត់បន្ថយឲ្យមកជាប់គុកមួយជីវិតវិញ៕

អត្ថបទដែលជាប់ទាក់ទង