មេដឹកនាំសាសនា Roman Catholic Church នៃប្រទេសអ៊ីតាលី បានដាក់ការស្តីបន្ទោសទៅលើរដ្ឋាភិបាល ដែលមិនអនុញ្ញាតឲ្យមានការជួបជុំមហាជនឡើងវិញ!

(អន្តរជាតិ)៖ មេដឹកនាំសាសនា Roman Catholic Church នៃប្រទេសអ៊ីតាលី បានដាក់ការស្តីបន្ទោសទៅលើរដ្ឋាភិបាល ដែលមិនអនុញ្ញាតឲ្យមានការជួបជុំមហាជនឡើងវិញ បើទោះបីប្រទេសនេះ បានបន្ធូរបន្ថយការបិទប្រទេសហើយក៏ដោយ។

តាមការកំណត់មួយ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រីអ៊ីតាលី Giuseppe Conte បានបញ្ជាក់ថា រាល់ពិធីបុណ្យទាំងឡាយ ដូចជាបុណ្យសពជាដើម អាចនឹងត្រូវបានអនុញ្ញាតឲ្យធ្វើចាប់ពីថ្ងៃទី៤ ខែឧសភាខាងមុខនេះ ប៉ុន្តែមិនអនុញ្ញាតឲ្យមានចំនួនមនុស្សចូលរួមលើសពី១៥នាក់ឡើយ។

នៅប្រទេសអ៊ីតាលី នៅតែទទួលរងការគម្រាមខ្លាំងពីជំងឺ COVID-19 ដោយមានមនុស្សស្លាប់ដល់ទៅជាង២៦.០០០នាក់ និងមានអ្នកឆ្លងចំនួន២០០.០០០ករណី។ ប៉ុន្តែចំនួនអ្នកឆ្លងបានថយចុះច្រើនណាស់ហើយ៕

អត្ថបទដែលជាប់ទាក់ទង