ក្រសួងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅបណ្ដាខេត្តជាប់សមុទ្រ ចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ១ ខែឧសភា

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នេះក្រសួងធនធានទឹក និងឧតុនិយមបានចេញផ្សាយអំពីការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២០ ។ តាមការព្យាករណ៍ឱ្យដឹងថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិនមានឥទ្ធិពលខ្សោយគ្របដណ្ដប់លើកម្ពុជាយើង ។ ស្ថានភាពបែបនេះធ្វើឱ្យកម្ពុជា ប្រែប្រួលដូចធាតុអាកាសខាងក្រោមនេះ៖

 ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២៥ ដល់ ២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣៤ ដល់ ៣៧°C

ផ្នែកខ្លះនៅតំបន់ពាយ័ព្យ និងភាគខាងត្បូងនឹងអាចមានភ្លៀងខ្សោយ ទៅមធ្យម ។

២. បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤ ដល់ ២៦°C
– សីតុណ្ហភាពអតិបរមា មានពី ៣៣ ដល់ ៣៦°C ។

នៅបណ្ដាខេត្តខ្លះអាចមានភ្លៀងធ្លាក់ខ្សោយ

៣. បណ្តាខេត្តនៅតំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២៥ ​ដល់ ២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣២ ដល់ ៣៤°C ។
នឹងមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ។

ក្រសួងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅបណ្ដាខេត្តជាប់សមុទ្រ ចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ១ ខែឧសភា ៕

អត្ថបទដែលជាប់ទាក់ទង