ប្រទេសសិង្ហបុរី បានកំពុងរៀបចំមជ្ឈមណ្ឌលតាំងពិព័រណ៍ ដែលមានឈ្មោះថា Changi និង ​ជា​ជ្ឈមណ្ឌលតាំងពិព័រណ៍ធំ​បំផុត​មួយ​នៅ​តំបន់អាស៊ីនេះ ធ្វើជាមន្ទីរពេទ្យបណ្តោះអាសន្ន ដែលអាចផ្ទុកអ្នកជំងឺកូវីដ១៩

យោងតាមសារព័ត៌មាន Bangkokpost បានចុះផ្សាយកាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះថា ប្រទេសសិង្ហបុរី បានកំពុងរៀបចំមជ្ឈមណ្ឌលតាំងពិព័រណ៍ ដែលមានឈ្មោះថា Changi និង ​ជា​ជ្ឈមណ្ឌលតាំងពិព័រណ៍ធំ​បំផុត​មួយ​នៅ​តំបន់អាស៊ីនេះ ធ្វើជាមន្ទីរពេទ្យបណ្តោះអាសន្ន ដែលអាចផ្ទុកអ្នកជំងឺកូវីដ១៩ ដែលមានស្ថានភាពជំងឺស្រាល បានប្រមាណជាង ៤០០០ នាក់ ។

មិនតែប៉ុណ្ណោះ នៅក្នុងកន្លែងពិព័រណ៍ដែលរៀបចំជាមន្ទីរពេទ្យបណ្ដោះអាសន្ននេះ គឺ រៀបចំជាបន្ទប់ខណ្ឌចែករៀងៗខ្លួន និងមានឧបករណ៍វេជ្ជសាស្រ្តសំខាន់ៗ សម្រាប់ពិនិត្យ និង ព្យាបាលអ្នកជំងឺកូវីដ១៩ ផងដែរ។

គួរឱ្យដឹងថា បើគិតមកត្រឹមថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២ និង ៣៨ នាទីនេះ ប្រទេសសិង្ហបុរី បានរកឃើញអ្នកផ្ទុកកូវីដ១៩ជាង ១៤ ៤២៣ នាក់ ។ ក្នុងនោះ អ្នកជំងឺកូវីដ១៩ ភាគច្រើន គឺជាពលករ ដែលស្នាក់នៅអគាររួមគ្នា ៕

អត្ថបទដែលជាប់ទាក់ទង