នគរបាលស្រុកថ្មគោល ខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

(បាត់ដំបង)៖ នគរបាលស្រុកថ្មគោល បានឃាត់ខ្លួនជនសង្ស័យម្នាក់ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចភូមិច្រណៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

បើយោងតាមប្រភពពីលោកវរសេនីយ៍ឯក ផង់ សុភាព ជាអធិការនគរបាលស្រុកថ្មគោលបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ១២៧ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ របស់លោក អ៉ី សុវណ្ណ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង កម្លាំងនគរបាលស្រុកថ្មគោល បានឃាត់ខ្លួនជនត្រូវចោទឈ្មោះ មាន វុទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំនៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តិកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

លោកអធិការដដែល បានបន្តទៀតថាក្នុងកិច្ចប្រតិបត្តិការណ៍នេះដែរ កម្លាំងបានដកហូតវត្ថុតាងរួមមាន៖១. អាវុធខ្លីម៉ាកអាឡូចំនួន០១ដើម គ្រាប់ចំនួន ០២គ្រាប់ សំបកគ្រាប់កាំភ្លើងចំនួន០២សំបក, ២. ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៌ចំនួន០១ថង់តូច សង្ស័យមានសាធាតុញៀនមេតំ ហ្វេតាមីន ម៉ាទឹកកកICE, ៣. សម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួន, ៤. ទូរស័ព្ទដៃចំនួន០១គ្រឿង និង៥. ម៉ូតូ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកថ្មគោលកំពុងសាកសួរស្រាវជ្រាវ រៀបចំបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង