ទីប្រឹក្សា​សន្តិសុខ​ជាន់ខ្ពស់​របស់លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន របស់កូរ៉េខាងត្បូង បានអះអាង មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅមាន​ជីវិត និង​មាន​សុខភាព​ល្អប្រសើរ​!

(អន្តរជាតិ)៖ ទីប្រឹក្សា​សន្តិសុខ​ជាន់ខ្ពស់​របស់លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន របស់កូរ៉េខាងត្បូង បានអះអាង មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅមាន​ជីវិត និង​មាន​សុខភាព​ល្អប្រសើរ​។

​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ប្រធានាធិបតី​រូបនេះ អះអាង​ទៀតថា លោក គីម ជុង​អ៊ុន កំពុងស្នាក់នៅ​ក្រុង វ៉ុ​ន​សាន (Wonsan) ដែលជា​ក្រុង​លំហែកាយ​នា​ភាគ​ខាងកើត​នៃ​ប្រទេស​កូរ៉េខាងជើង ចាប់តាំងពី​ថ្ងៃទី​១៣ មេសា មកម្ល៉េះ​។

គួររំលឹកថា ​កាលពីថ្មីៗនេះ មានពាក្យ​ចចាមអារ៉ាម​ជុំវិញ​បញ្ហា​សុខភាព​លោក គីម ជុង​អ៊ុន បាន​សុះសាយ ចាប់​តាំង​លោក​អវត្តមាន​យ៉ាង​ចម្លែក​ពី​ពិធី​សាទរ​ខួបកំណើត​ជីតា​លោក ស្ថាបនិក​នៃ​ប្រទេស​កូរ៉េខាងជើង លោក គីម អ៊ី​ល​សុង កាលពី​ថ្ងៃទី​១៥ ខែមេសា ដែលជា​ថ្ងៃ​ដ៏​សំខាន់បំផុត​ប្រចាំ​ប្រទេសមួយ​នេះ​។​

​លោក គីម ជុង​អ៊ុន លែងមាន​វត្ត​មាននៅ​ទីសាធារណៈ ចាប់តាំងពី​ធ្វើជា​ប្រធាន​ជំនួប​បក្ស កាលពី​ថ្ងៃទី​១១ មេសា​។ មួយថ្ងៃ​ក្រោយមក ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង បាន​រាយការណ៍​ថា លោក​កំពុង​ចុះទៅ​ត្រួតពិនិត្យ​យន្តហោះ​ចម្បាំង​នៅ​មូលដ្ឋាន​ទ័ពអាកាស​មួយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ៕

អត្ថបទដែលជាប់ទាក់ទង