សូមប្រុងប្រយ័ត្ន! ២នាក់ប្តីប្រពន្ធត្រូវបានដើមឈើបាក់សង្កត់បណ្តាលឲ្យរងរបួសធ្ងន់ខណៈកំពុងធ្វើដំណើរតាមផ្លូវមាត់ស្ទឹងសៀមរាប

(សៀមរាប)៖ សូមប្រុងប្រយ័ត្នផង ២នាក់ប្តីប្រពន្ធត្រូវបានដើមឈើបាក់សង្កត់បណ្តាលឲ្យរងរបួសធ្ងន់ខណៈកំពុងធ្វើដំណើរតាមផ្លូវមាត់ស្ទឹងសៀមរាប។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ០៨ និង៣០នាទីព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២០ ត្រង់ចំណុចផ្លូវមាត់ស្ទឹងសៀមរាប ខាងជើងផ្សារពោធិលង្កា ស្ថិតនៅក្នុងភូមិមណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

នគរបាលក្រុងសៀមរាបបានឲ្យដឹងថា ជនរងគ្រោះ ពីរនាក់ប្ដីប្រពន្ធ បានជិះម៉ូតូពីផ្ទះទៅផ្សារពោធិ៍លង្កា មកដល់ចំណុចខាងលើស្រាប់តែ ដើមក្ងោក ពុកគល់ដួលរលំសង្កត់ពីលើតែម្ដង ។ជនរងគ្រោះទាំងពីរមានឈ្មោះ ១ .ឈ្មោះ មូ ពីរូ ភេទ ប្រុស អាយុ ៥៦ ឆ្នាំ មុខរបរ បើកបរ ទីលំនៅបច្ចុប្បន្ន ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប របួសធ្ងន់ ក្បាល និងស្មា។ ២.ប្រពន្ធ ឈ្មោះ ពាញ ផល្គុន ភេទស្រី អាយុ ៥៤ឆ្នាំ មុខរបរ មន្ត្រីអភិរក្សអង្គរ របួសត្រូវចំដើមទ្រូង ខូចខាតម៉ូតូមួយគ្រឿងម៉ាក់ zoomer x ស៊េរីឆ្នាំ ២០១៨ ពណ៌ក្រហមលាយខ្មៅមិនចាំផ្លាកលេខ បាក់កែបនិងតួចំពាក់កណ្ដាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស៊ឹង រិទ្ធីរេត ចំណែកម៉ូតូ zoomer ០១គ្រឿង កូនរបស់ជនរងគ្រោះបានយកទៅរក្សាទុកនៅផ្ទះ។ យ៉ាងនេះក្តី ដើមឈើនៅតំបន់ខាងលើ មានការថែរក្សាយ៉ាងត្រឹមត្រូវដោយកាត់ក្រីមែកឈើ ជាប្រចាំពីសំណាក់ មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា៕

អត្ថបទដែលជាប់ទាក់ទង