តៃកុងរថយន្ត ដឹកអ្នកដំណើរពីភ្នំពេញ / មកស្រុកមេសាង បានធ្វើសកម្មភាពចាប់បង្ខំរំលោភទៅលើរូបនាងបានសំរេច នៅលើរថយន្ត របស់ជនសង្ស័យ ក្រោយពីដាក់មនុស្សអស់

(ព្រៃវែង)៖ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំច្រេស ស្រុកមេសាង បានទទួលបណ្ដឹងពីឈ្មោះ ឆ.ខ ភេទស្រីអាយុ ៣៣ ឆ្នាំនៅភូមិតាទ្រូ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀងថា ខ្លួនត្រូវបានឈ្មោះ ខុន រិត ភេទប្រុសអាយុ ២៩ ឆ្នាំនៅភូមិបឹង ឃុំច្រេស ស្រុកមេសាង មុខរបរតៃកុងរថយន្ត ដឹកអ្នកដំណើរពីភ្នំពេញ / មកស្រុកមេសាង បានធ្វើសកម្មភាពចាប់បង្ខំខ្លួនរំលោភបានសំរេច នៅលើរថយន្ត របស់ជនសង្ស័យ ក្រោយពីដាក់មនុស្សអស់ សល់តែខ្លួននិងតៃកុងទ្បាន នៅវេលាម៉ោង ៩:៣០នាទីយប់ថ្ងៃ ២៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចវាលលើផ្លូវលំ ក្នុងភូមិប្រហ៊ារ ឃុំច្រេស ស្រុកមេសាង ។

ក្រោយពីទទួលបណ្តឹងភ្លាម ជំនាញនគរបាលស្រុក ចុះសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំច្រេស បើកការស៊ើបអង្កេត ឈានដល់នាំខ្លួនជនសង្ស័យឈ្មោះ ខុន រិត និងរថយន្ត មកសាកសួរ នៅប៉ុស្តិ៍នគរបាលច្រេស ក្រោយពីសួរនាំ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចាប់បង្ខំរំលោភបានសំម្រេច ទៅលើជនរងគ្រោះ នៅលើរថយន្តរបស់ខ្លួនពិត្តប្រាកដមែន កាលពីយប់ថ្ងៃ ២៥ កន្លងទៅ ដោយសារជនរងគ្រោះជិះរថយន្តរបស់ខ្លួនពីភ្នំពេញ មកស្រុកកំណើតភូមិតាទ្រូ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។

បច្ចុប្បន្ន រថយន្ត និងជនសង្ស័យ ត្រូវបាននគរបាលឃាត់ខ្លួននាំមក អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តរនីតិវិធី និងត្រៀមបញ្ជូនទៅការិយាល័យជំនាញស្នងការដ្ឋាននគរបាលបខេត្តចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង