មុខសញ្ញាឆក់ការបូប នឹងទូរស័ព្ទយ៉ាងសកម្មនៅតាមផ្លូវជាតិលេខពីរ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច

(កណ្តាល)៖ មុខសញ្ញាឆក់ការបូប នឹងទូរស័ព្ទយ៉ាងសកម្មនៅតាមផ្លូវជាតិលេខពីរ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចក្រោយពីរធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចពីរជនរងគ្រោះបានប្រហែលមួយម៉ោង ដែលករណីនេះ បានកើតឡើងនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២០ នៅចំណុច ផ្លូវជាតិលេខ២ ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

បើប្រភពពីរសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំងពីរនាក់ មានឈ្មោះ ឡេង គឹមស្រេង ភេទប្រុសអាយុ17 ឆ្នាំជនជាតិខ្មែរមុខរបរមិនពិត នៅភូមិ ស្រុក ចេក ឃុំ បឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង អុន ណាវីត ភេទ ប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិ ព្រៃ តាថុក ឃុំ ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្ត កណ្ដាល មុខរបរ មិនពិតប្រាកដ ។

ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងបានដកហូតវត្ថុតាង រួមមាន៖ ១-ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា សេ១០០ ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១២ ពាក់ ស្លាក លេខ ភ្នំពេញ 1BE 5682 ជារបស់ជន សង្ស័យ និង ទូរសព្ទ័ដៃម៉ាក OPPO F11 ០១គ្រឿង ជារបស់ ជនរងគ្រោះ។

ប្រភពបានបន្តទៀតថា នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យ ទាំងពីរនាក់នោះ បានជិះម៉ូតូ មួយគ្រឿងម៉ាកហុងដាសេ១១០ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០១២ពាក់ ស្លាក លេខ ភ្នំពេញ 1BE 5682 ទៅម្តុំវង្វងមូល ក្បាលថ្នល់ដីក្រហម ខណ្ឌដង្កោរាជធានីភ្នំពេញ ដើម្បីទៅឆក់ទូរសព្ទ័គេ តែឆក់ពុំបានទើបជិះ ត្រលប់មកវិញ។

ពេលមកដល់ ចំនុចកើតហេតុ ជនសង្ស័យ ទាំងពីរបានឃើញមនុស្ស ស្រីម្នាក់កំពុងជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ហើយ ដាក់ ទូរសព្ទ័ដៃម៉ាក OPPO F11 ពណ៌ ស្វាយ នៅក្នុងហោប៉ៅ ម៉ូតូ ខាងមុខ ភ្លាមនោះជនសង្ស័យ បានធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃខាងលើនោះ បានតែម្តងរួចជិះ ម៉ូតូ គេចខ្លួនតែត្រូវប្រជាពលរដ្ឋ និងប្រជាការពារដេញតាមពីរក្រោយ រួចចាប់បានជនសង្ស័យទាំងពីរនាក់ ប្រគល់ឲ្យសមត្ថកិច្ចនគរបាលតែម្តង ។

តាមការសារភាពពីជនសង្ស័យ បានឲ្យដឹងថាកន្លងមកជនសង្ស័យទាំងពីរនាក់ខាងលើ ធ្លាប់ធ្វើ សកម្មភាពឆក់ ទូរសព្ទ័ សំរេចចំនួនពីរលើករួចមកហើយ ដោយលើកទី០១នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ២ មុខរោងចក្រ តាបែត ស្រុក បាទី ខេត្ត តាកែវ និងលើក ទី២នៅថ្ងៃ ខែមេសា ឆ្នាំ២០២០ នៅលើ ផ្លូវជាតិលេខ ២ ម្តុំផ្សារបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ ចំពោះករណីនេះ កម្លាំងជំនាញកំពុងបន្ត ចាក់ការតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង