សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនឪពុកចិត្តតិរិច្ឆាននេះ ដែលចាប់រំលោភកូនស្រីបង្កើត២នាក់ បានសម្រេចច្រើនដង

(ភ្នំពេញ)៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនឪពុកចិត្តតិរិច្ឆាននេះ ដែលចាប់រំលោភកូនស្រីបង្កើត២នាក់ បានសម្រេចច្រើនដង កាលពីវេលាម៉ោង១៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅបន្ទប់ជួលភូមិព្រៃទា១ សង្កាត់ចោចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯង ឈ្មោះរឿង ផុស ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅភូមិត្រពាំងចក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។ ចំណែកជនរងគ្រោះជាកូនស្រីបង្កើតទី១ ឈ្មោះ រ វ ប ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ និងទី២ឈ្មោះ រ ស ក ភេទស្រី អាយុ១៧ឆ្នាំ ។ ទាំងនាក់ទាំង២ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា១ សង្កាត់ចោចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះកូនស្រីទី១ បានឲ្យដឹងថា នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៣និង២០នាទីរសៀល ខណះខ្លួនកំពុងដេកក្នុងផ្ទះនៅខេត្តតាកែវ ស្រាប់តែជនសង្ស័យជាឪពុកបង្កើតបានធ្វើសកម្មភាពចាប់ដៃនាង និងខ្ទប់មាត់មិនឱ្យស្រែកថែមទាំងគំរាម បើស្រែកនិងសម្លាប់ចោលទាំងពូជ ។ បន្ទាប់មកក៏ចាប់រំលោភរហូតបានសម្រេចតែម្តង។ លុះថ្ងៃបន្ទាប់មកទៀត ក៏បានគំរាមចាប់រំលោភប្អូនស្រីបង្កើតទី២ បានសម្រេចម្នាក់ទៀត។

លុះមកដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ឪពុកចិត្តតិរិច្ឆានបានមកគំរាមចាប់រំលោភម្តងទៀត តែមិនបានសម្រេច ទើបនាងសម្រេចចិត្តប្រាប់ដំណើររឿងទៅម្តាយ ក៏បែកធ្លាយរត់ប្តឹងនគរបាលចាប់ខ្លួនតែម្តង។

ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបានចោមចៅទី៣ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង