កុមារីអនិតិជនម្នាក់បានរងគ្រោះម្នាក់ត្រូវបានបុរសល្មោភកាមចាប់រំលោភបានសម្រេច គ្រាដែលនាងជិះម៉ូតូតាមជនសង្ស័យទៅយកម៉ូតូត្រឡប់មកផ្ទះវិញ!

(កំពង់ឆ្នាំង)៖ កុមារីអនិតិជនម្នាក់បានរងគ្រោះម្នាក់ត្រូវបានបុរសល្មោភកាមចាប់រំលោភបានសម្រេច គ្រាដែលនាងជិះម៉ូតូតាមជនសង្ស័យទៅយកម៉ូតូត្រឡប់មកផ្ទះវិញ ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១១ និង ៤០ នាទីព្រឹក ថ្ងៃទី ២៤ខែមេសា ឆ្នាំ ២០២០ នៅចំណុចបឹងខ្នារ ស្ថិតក្នុងភូមិល្វា ឃុំស្វាយរំពារស្រុកកំពង់លែង ។

អធិការនគរបាល ស្រុកកំពង់លែងលោកវរះសេនីយ៍ឯក ប៉ាល់ជឿន បាននិយាយឲ្យដឹងថា មន្ត្រីនគរបាលប៉ុស្តិ៍មូលដ្ឋានរបស់លោកទើបតែបានទទួលពាក្យបណ្ដឹងពីឪពុកម្ដាយជនរងគ្រោះនៅរសៀលថ្ងៃទី ២៥ ខែមេសាម្សិលមិញនេះទេ ។
លោកក៏បានអោយដឹងនៅក្នុងពាក្យបណ្ដឹងរបស់គ្រួសារជនរងគ្រោះថា មុនពេលកើតហេតុជនដៃដល់ ឈ្មោះ ចាយ លាក់ភី អាយុ ២១ ឆ្នាំមានទីលំនៅជាមួយក្មេងស្រីរងគ្រោះនិងបានទៅខ្ចីម៉ូតូពីឪពុកកុមារីរងគ្រោះដើម្បីទៅ ស្រែប្រាំង ដែលមានចម្ងាយប្រមាណ 3 គីឡូម៉ែត្រពីផ្ទះក្មេងស្រីរងគ្រោះ ។

ឪពុកកុមារីរងគ្រោះដោយមានការជាប់រវល់ ប្រញាប់យកម៉ូតូដែរ ក៏បានឲ្យកូនស្រីដែលទើបតែមានអាយុ១៤ឆ្នាំអោយជិះម៉ូតូជាមួយជនសង្ស័យខាងលើដើម្បីទៅយកម៉ូតូត្រឡប់មកផ្ទះវិញ ។ នៅពេលជិះដល់ពាក់កណ្ដាលផ្លូវនៅចំណុចបឹងខ្នារ ជនសង្ស័យបានធ្វើពុតជាឈប់បត់ជើងហើយក៏បានចុះពីលើម៉ូតូ ហើយចាប់កុមារីរងគ្រោះយកទៅរំលោភរហូតបានសម្រេច ។

ក្រោយពីការចាប់រំលោភកុមារីរងគ្រោះហើយ ជនសង្ស័យក៏បានឌុបនាងទៅដល់ស្រែប្រាំង របស់ខ្លួនហើយបានឲ្យកុមារីរងគ្រោះ ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ជាមួយគ្នានេះជនសង្ស័យក៏គេចខ្លួនបាត់តែម្ដងដោយទុកប្រពន្ធដែលមានផ្ទៃពោះចោលនៅផ្ទះ ។

សេចក្តីរាយការណ៍បានអោយដឹងបន្ថែមទៀតថា ក្រោយពីកុមារីរងគ្រោះត្រឡប់មកដល់ផ្ទះវិញក៏បានប្រាប់ទៅឪពុកម្តាយ​ ទើបបានដឹងរឿងក៍បានដាក់ពាក្យប្តឹងសមត្ថកិច្ច ដើម្បីស្វែងរកចាប់ខ្លួន ប៉ុន្តែត្រូវ ជនល្មើសបានរត់គេចខ្លួនបាត់ខណះជនសង្សយ័មានប្រពន្ធនិងកូននៅក្នុងពោះ៕

អត្ថបទដែលជាប់ទាក់ទង