បុរសម្នាក់បានបាត់បង់ជីវិត ខណៈឡើងបើករថយន្ត បម្រុងនាំក្រុមគ្រួសារ ត្រឡប់វិលមកផ្ទះវិញ ប៉ុន្តែបែរជាជាន់ហ្គែរច្រឡំថាហ្វ្រាំង ធ្វើឲ្យរថយន្តស្ទុះទៅមុខ ធ្លាក់ចូលក្នុង ស្រះទឹកលង់ស្លាប់

(ព្រះវិហារ) ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈឡើងបើករថយន្ត បម្រុងនាំក្រុមគ្រួសារ ត្រឡប់វិលមកផ្ទះវិញ ប៉ុន្តែបែរជាជាន់ហ្គែរច្រឡំថាហ្វ្រាំង ធ្វើឲ្យរថយន្តស្ទុះទៅមុខ ធ្លាក់ចូលក្នុង ស្រះទឹកលង់ស្លាប់ កាលពីរសៀល ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០ស្ថិតនៅក្នុងរមនីយដ្ឋាន មួយកន្លែង ដែលទើបបើកថ្មី ស្ថិតនៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ ។

ជនរងគ្រោះមានឈ្មោះ ឈួន ឈាន ភេទប្រុសអាយុ ៤៥ឆ្នាំ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារបើកបររថយន្តម៉ាក ហៃព្រីត ពាក់ស្លាកលេខ ភ្នំពេញ 2Q-3877 បានឈ្លក់ទឹក ដោយសារជាប់ក្នុងរថយន្ត ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបាន នាំក្រុមគ្រួសារ មកលំហែកាយ កម្សាន្ត ស្ថិតនៅ ក្នុងភូមិសាស្ត្រខាងលើ ក្បែរមាត់ស្រះទឹកមួយកន្លែង ក្នុងនោះក៏មានការ រៀបចំហូបចុក នូវគ្រឿងស្រវឹងផងដែរ ។ ក្រោយពីផឹកស៊ីកម្សាន្ត សប្បាយរួចរាល់ ជនរងគ្រោះបានឡើង បើករថយន្ត ក្នុងគោលបំណង នាំប្រពន្ឋនិងកូន វិលត្រឡប់មកផ្ទះវិញ ប៉ុន្តែដោយសារខ្លួន ស្រវឹងស្រាខ្លាំងពេក ដាក់ជើងជាន់ហ្គែរ ច្រឡំថាហ្វ្រាំង ស្ទុះចូលក្នុងស្រះទឹកតែម្ដង បណ្តាលអោយឈ្លក់ទឹកស្លាប់ ក្រោយពេលដឹក យកទៅធ្វើការ សង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ។ ចំណែកប្រពន្ធ និងកូននៅមិនទាន់ បានចូលទៅក្នុង រថយន្តនោះទេ ។

បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី ក្រោយពីធ្វើការពិនិត្យកោសល្យវិច្ច័យរួច ៕

អត្ថបទដែលជាប់ទាក់ទង