សមត្ថកិច្ចចានចុះបង្ក្រាបទីតាំងលក់ម៉ាស៊ីនផ្ដាច់បារី (VAP) និងឧបករណ៍លេងសៀក គ្រឿងអេឡិចត្រូនិចផ្សេងៗមួយចំនួនទៀតដែលគ្មានច្បាប់អាជីវកម្ម របស់ Mr.Free

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ នៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងលក់ម៉ាស៊ីនផ្ដាច់បារី (VAP) និងឧបករណ៍លេងសៀក គ្រឿងអេឡិចត្រូនិចផ្សេងៗមួយចំនួនទៀតដែលគ្មានច្បាប់អាជីវកម្ម របស់ Mr.Free។ ប្រតិបត្តិការបង្ក្រាបចាងលើនេះ បានធ្វើឡើងនៅចំណុចផ្ទះលេខ១៥២ ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

បើយោងតាមសមត្ថកិច្ច បានបញ្ជក់ថា តំណាងម្ចាស់ផ្ទះមានឈ្មោះ ចាន់ បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ ដោយទីតាំងមួយនេះ គ្មានច្បាប់ធ្វើអាជីវកម្ម និង គ្មានបណ្ណប៉ាតង់ ព្រមទាំងគ្មានលើកស្លាកយីហោ ឡើយ ។

ក្នុងការចុះបង្ក្រាបនេះ សមត្ថកិច្ចរកឃើញសម្ភារៈចែកចាយ ដូចជា បារីអេឡិចត្រូនិច ឬ ស៊ីហ្សា (VAP) ម៉ាស៊ីន៥៩គ្រឿង និង ទឹកថ្នាំ៦៣២គ្រឿង មិនមានការចុះបញ្ចិកា ហាម ឃាត់ប្រើប្រាស់ និង ត្រូវបានដកហូត ទុកបណ្តោះអាសន្ន ។

ចំពោះម្ចាស់ទីតាំងមិនត្រូវបានឃាត់ខ្លួនទេ ប៉ុន្ដែត្រូវបានអញ្ជើញទៅឆ្លើយបំភ្លឺនៅកន្លែងសមត្ថកិច្ច និង ផ្អាកការលក់ (VAP) អាជីវកម្មនេះ ជាបណ្ដោះអាសន្ន ៕

អត្ថបទដែលជាប់ទាក់ទង