មុខសញ្ញាជនសង្ស័យពីរនាក់ ក្នុងករណីឃាតកម្ម លួចកាច់កម៉ូតូ និងប្លន់ប្រដាប់អាវុធ នៅខេត្តតាកែវ

(ភ្នំពេញ​)៖ មុខសញ្ញាជនសង្ស័យពីរនាក់ ក្នុងករណីឃាតកម្ម លួចកាច់កម៉ូតូ និងប្លន់ប្រដាប់អាវុធ នៅភូមិត្រពាំងព្រិច ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី០៦ ខែកុម្ភៈកន្លងទៅ ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ សហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្តតាកែវ​ និង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ឃាត់ខ្លួនបាននៅ​ផ្លូវជាតិ​លេខ​៣​ មុខ​កងពល​ង​៧០​ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​៣​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​​ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ប្រភពពីនគរបាលស្រុកបាទីបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថូ ថុន ហៅ ផូ ថុន ហៅ ស្វិត ភេទប្រុស និងឈ្មោះ ផុន រិទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិបឹងក្អែក ឃុំបន្ទាយមានជ័យ ស្រុកពាមរ ខេត្តព្រៃវែង។ ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន៖ កាំភ្លើងខ្លីចំនួន១ដើម ម៉ាកK59 មានគ្រាប់ចំនួន៣ ម៉ូតូ១គ្រឿង ដែកអក្សរT ស្លាកលេខម៉ូតូខេត្តតាមកែវចំនួន៣បន្ទះ និងថ្នាំបំពុលឆ្កែមួយចំនួន។ បច្ចុប្បន្នបន្ទាប់ពីបញ្ចប់ការសួរនាំនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជនសង្ស័យទាំង២នាក់ ត្រូវបានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលជាម្ចាស់ករណីចាត់ការបន្តតាមនីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង