គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត សាំយុង បានបុកជាមួយរថយន្តកុងទីន័របណ្តាលឲ្យមនុស្សពីរនាក់រងរបួសធ្ងន់!

(ព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាណ៍មួយកើតឡើង កាលពីវេលាម៉ោង០៧ និង៣០នាទីយប៉ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅលើដងផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១៥៨ និង១៥៩ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យមនុស្សពីរនាក់រងរបួសធ្ងន់។

បើយោងតាមសមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះគឺ រវាងរថយន្ត សាំយុងពណ៌សរ ពាក់ផ្លាកលេខ កំពងស្ពឺ2A.44 14 បើកបរក្នុងទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះធីន ឃៀន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិស្រែក្រសាំង ឃុំពពក ស្រ្កកស្ទោង ខេត្តកំពង់ធំ។

លោកបានបន្ថែមទៀតថា លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានបុកជាមួយរថយន្តកុងទីន័រ ម៉ាកនីសាន់ឌិសែលពណ៌ខៀវបៃតង ពាក់ផ្លាកលេខភ្នំពេញ3A.61 96 ក្នុងទិលដៅបញ្ច្រាសគ្នា បណ្តាលអោយភាគីរថយន្តសាំងយុងរបួសធ្ងន់០២នាក់មានឈ្មោះ ធីន ឃៀន ជាអ្នកបើកបររថយន្តម៉ាកសាំយុង និងឈ្មោះ លៀប សៀត ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ បានរងរបួសធ្ងន់តែម្តង។ ដោយឡែកម្ចាស់រថយន្តកុងទីន័រ បានរត់គេចខ្លួនបាត់រមោល។

ភ្លាមៗត្រូវបានកំលាំងសម្ថកិច្ចសម្រួលចរាចរ បញ្ជៀសការកកស្ទះ និងជួយសង្គ្រោះជនរងគ្រោះបញ្ជូនយកទៅសង្គ្រោះនៅមន្ទីពេទ្យវាលរេញ៕

អត្ថបទដែលជាប់ទាក់ទង