មេដឹកនាំកូរ៉េខាងជើងដែលគេសង្ស័យថា មានអាការៈធ្ងន់ធ្ងរក្រោយពីបានទទួលការវះកាត់សរសៃឈាមបេះដូងនោះអាចនឹងត្រូវបានមនុស្ស២នាក់ជាបេក្ខជនដែលនឹងស្នងតំណែងរបស់លោក

(អន្តរជាតិ) មេដឹកនាំកូរ៉េខាងជើងដែលគេសង្ស័យថា មានអាការៈធ្ងន់ធ្ងរក្រោយពីបានទទួលការវះកាត់សរសៃឈាមបេះដូងនោះអាចនឹងត្រូវបានមនុស្ស២នាក់ជាបេក្ខជនដែលនឹងស្នងតំណែងរបស់លោក ប្រសិនបើលោកស្លាប់មែននោះ។

រហូតមកដល់យប់ថ្ងៃទី២៤ខែមេសា នៅតែមានពាក្យចចាមអារាមថាលោកគីម ជុងអ៊ុនបានស្លាប់ទៅហើយ  ប៉ុន្តែមិនមានការឆ្លើយតបពីបណ្តាញព័ត៌មានកូរ៉េខាងជើងនៅឡើយទេ។ រីឯមនុស្ស២នាក់ដែលគេកំពុងតែផ្តោតទោះលើនោះគឺលោកស្រីគីម យូ ជុងអាយុ៣៦ឆ្នាំជាប្អូនបង្កើតរបស់លោកគីម និងឪពុកមាលោកគីមគឺលោកគីម ព្យុង អ៊ីលអាយុ៦៥ឆ្នាំជាបងប្អូនឪពុកតែមួយម្តាយដទៃជាមួយលោកគីម ជុងអ៊ីលដែលជាឪពុកលោកគីម ជុងអ៊ុន។

លោកព្យុងអ៊ីល គឺជាអតីតអ្នកការទូតរបស់កូរ៉េខាងជើងប្រចាំនៅបណ្តាប្រទេសអឺរ៉ុបអស់ជាច្រើនទសវត្សន៍នឹងទើបតែត្រូវបានបញ្ចប់អាជីពការទុតរបស់ខ្លួនកាលពីខែវិច្ឆិការកន្លងទៅនេះ។

រីឯអ្នកស្រីគីម យូជុងគឺជាបេក្ខជនដែលមានលទ្ធភាពស្នងតំណែងជាង ពីព្រោះអ្នកស្រីមានឥទ្ធិពលខ្លាំងនៅក្នុងបក្សពលករកូរ៉េ។អ្នកស្រីធ្លាប់បានអមដំណើរលោកគីម ជុងអ៊ុនចូលរួមវេទិកាអន្តរជាតិនានាពិសេស គឺការជួបចរចារជាមួយលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំនិងប្រធានាធិបតីកូរ៉េខាងត្បូងផងដែរ។

សព្វថ្ងៃនេះអ្នកស្រីកំពុងកាន់តំណែងជាប្រធានគណៈឃោសនារបស់បក្សដែលជាតំណែងដ៏សំខាន់បំផុត៕

អត្ថបទដែលជាប់ទាក់ទង