កងទ័ពមួកខៀវកម្ពុជាចំនួន ៣រូប បានឆ្លងវីរុស COVID-19 នៅក្នុងតំបន់បេសកកម្ម នៃប្រទេសម៉ាលី

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះថា អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បានបញ្ជាក់ប្រាប់សារព័ត៌មានថា កងទ័ពមួកខៀវកម្ពុជាចំនួន ៣រូប បានឆ្លងវីរុស COVID-19 នៅក្នុងតំបន់បេសកកម្ម នៃប្រទេសម៉ាលី។

លោកឧត្តមសេនីយ៍ឯក ផល សាម៉ន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់អ្នកដែលបំពេញបេសកកម្ម នៅក្នុងតំបន់គីដាល ៣នាក់ ក្នុងនោះមានប្រុស ២នាក់ និងស្រីម្នាក់ គឺមានផ្ទុកមេរោគឆ្លង COVID-19 ហើយត្រូវបានកម្លាំងអង្គការសហប្រជាជាតិ បញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យ បាម៉ាកូ ស្ថិតនៅក្រោមការតាមដាន និងព្យាបាលយ៉ាងយកចិត្តបំផុតពីក្រុមគ្រូពេទ្យ UN»។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានកងទ័ពមួកខៀវ ចំនួន៥ កងកម្លាំងធំៗ សរុបជិត ៨០០នាក់ ក្នុងនារីជិត ៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សា សន្តិភាព UN នៅតាមបណ្តាប្រទេសចំនួន៤ ខណៈស្ថានភាពវិបត្តិមេរោគឆ្លង COVID-19 នៅតាមបណ្តាប្រទេសទាំង៤ នោះ៕

 

អត្ថបទដែលជាប់ទាក់ទង