ពិតជារំភើបណាស់! មុនពេលចាកចេញពីមន្ទីរពេទ្យ Lydia បានច្រៀងផ្ទាល់អរគុណដល់ក្រុមគ្រូពេទ្យដែលខំប្រឹងប្រែងព្យាបាលនាង និង ស្វាមីឱ្យបានជាសះស្បើយ ធ្វើឱ្យក្រុមគ្រូពេទ្យរំភើបចិត្ត ស្ទើរតែទប់ទឹកភ្នែកមិនជាប់ (មានវីដេអូ)
ដូចប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀង Lydia និង ស្វាមីគឺលោក Matthew Deane បានឆ្លងវីរុសកូវីដ ១៩ និង សម្រាលព្យាបាលនៅមន្ទីរពេទ្យអស់ពេលជាង ១ ខែឯណោះ ដែលធ្វើឱ្យពួកគេត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ និង កូនៗជាទីស្រឡាញ់ ។
ដ្បិតតែពេលនេះ Lydia និង ស្វាមី បានទៅមើលថែកូនៗផ្ទាល់ដៃដូចកាលពីមុនវិញ ប៉ុន្ដែមុនពេលចាកចេញពីមន្ទីរពេទ្យ Lydia បានច្រៀងផ្ទាល់អរគុណដល់ក្រុមគ្រូពេទ្យដែលខំប្រឹងប្រែងព្យាបាលនាង និង ស្វាមីឱ្យបានជាសះស្បើយ ។ សំនៀងទាំងអួសដើមករបស់តារាចម្រៀងស្រីរូបនេះ ធ្វើឱ្យក្រុមគ្រូពេទ្យរំភើបចិត្តជាពន់ពេក ស្ទើរតែទប់ទឹកភ្នែកមិនជាប់ ។
អ្វីដែលពិសេសជាងនេះ ពេលមកដល់ផ្ទះភ្លាម កូនប្រុសច្បងរបស់នាងបានរត់មកឱបឪពុកម្ដាយដោយក្ដីនឹករឭកបំផុត ។ សូមទស្សនាវីដេអូទាំងស្រុង ៖